Burnley បានចាញ់ការប្រកួត ២ ជាប់ៗគ្នាជាមួយក្រុមដែលស្ថិតក្បែរតំបន់កាត់ចោល Newcastle United បានយកឈ្នះក្នុងលិទ្ធផល ២ ទល់នឹង ១ នៅឯកីឡាដ្ធាន Turf Moor ។

Ashley Westwood
Ashley Westwood

ដើមតង់ដំបូងក្រុមម្ចាស់ផ្ទះធ្វើបានល្អមែនទែនដោយខ្សែប្រយុទ្ធកីឡាករ Matej Vydra បានរកគ្រាប់បាល់បញ្ចូលទី ១គ្រាប់ នៅនាទីទី ១៨ ដែលបានទទួលបាល់យ៉ាងស្អាតពីមិត្តរួមក្រុមកីឡាករ Chris Wood ស្ថិតនៅផ្នែកខាងឆ្វេង ។

Matěj Vydra
Matěj Vydra

ចុងតង់ទី ១ នៅនាទីទី ៣៨ កីឡាករ James Tarkowski របស់ក្រុម Newcastle ស្ទើតែទទួលបានបាល់ប៉េណាល់ទីដោយ កីឡាករ Sean Longstaff តែត្រូវអាជ្ញាកណ្ដាល ពិនិត្យ VAR បន្ទាប់មកក៏សម្រេចថាមិនផ្ដល់បាល់ពិន័យ ១១ម៉ែត្រទៅវិញ ។

Jacob Murphy
Jacob Murphy

ម៉្យាងវិញទៀត Burnley បានបន្តដាក់សម្ពាធទៅលើក្រុមភ្ញៀវម្តងទៀតនៅដើមតង់ទី ២ បានត្រឹមប៉ុន្មាននាទីប៉ុណ្ណោះត្រូវបានក្រុមភ្ញៀវស៊ុតតាមស្មើមកវិញដោយកីឡាករ Jacob Murphy នៅនាទីទី ៥៩ នឹងបន្ថែមគ្រាប់ជ័យជំនះទៅលើក្រុមម្ចាស់ផ្ទះដោយ

Allan Saint-Maximin
Allan Saint-Maximin

គាត់បានបង្កើតកីឡាករ Jacob Murphy សម្រាប់ការរកគ្រាប់បាល់តាមស្មើហើយបន្ទាប់មកគាត់បានរកគ្រាប់បាល់ជ័យជម្នះនៅនាទីទី ៦៤ ដោយកីឡាករទើបនឹងប្ដូរចូល គឺ Allan Saint-Maximin ។

Allan Saint-Maximin
Allan Saint-Maximin

ការឈ្នះនេះធ្វើអោយក្រុមរបស់អ្នកចាត់ការសញ្ជាតិអង់គ្លេស Steve Bruce បាននាំមុខក្រុម Fulham ដែលជាក្រុមស្ថិតក្នុងតំបន់កាត់ចោល ចំនួន ៧ ពិន្ទុ នឹងសល់ ១ ប្រកួតក្នុងដៃ ។