photo of Alvaro Morata
Alvaro Morata of Chelsea

យោងតាមព័ត៌មាន Don Balon របស់អេស្ប៉ាញបានអោយដឹងថា ខែ្សប្រយុទ្ធរបស់ Paris Saint Germain កីឡាករ Neymar កំពុងស្នើសុំឱ្យប្រធានក្លឹបនេះ ចុះហត្ថលេខាជាមួយកីឡាករ Alvaro Morata ពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅនេះ។

ពិតណាស់ខ្សែប្រយុទ្ធរបស់ PSG កីឡាករ Edinson Cavani គាត់អាចនឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះផងដែរ ទោះបីជាគាត់បាន​បំបែក​កំណត់ត្រា​ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើនក៏ដោយ ក៏គាត់មានអារម្មណ៍មិនសប្បាយចិត្តដែរ ដោយសារតែទំនាក់ទំនងដ៏លំបាកជាមួយមិត្តរួមក្រុមរបស់គាត់កីឡាករ Neymar តាំងពីគាត់ចូលមកក្លឹបនេះដំបូង។ ដូច្នេះហើយទើបកីឡាករសញ្ចាតិប្រេស៊ីលរូបនេះ បានសម្រេចចិត្តថា Morata គឺជាជម្រើសដ៏ល្អបំផុតដើម្បី បន្តការវាយរបស់ PSG ជាមួយនឹងកីឡាករ Kylian Mbappe ។

ប្រធានក្លឹប PSG អាចនឹងដាក់កីឡាករ Cavani នៅលើក្រដាសកិច្ចព្រមព្រៀងមួយដើម្បីទាក់ទាញ Morata ទៅកាន់ទីក្រុងប៉ារីសនៅចុងបញ្ចប់នៃរដូវក្តៅនេះ៕

ប្រភពពី៖ goal