គ្រូបង្គោលក្រុមជម្រើសជាតិប្រេស៊ីល លោក Tite បានប្រកាសបញ្ជីឈ្មោះកីឡាករ 23នាក់សម្រាប់ប្រមូលផ្ដុំត្រៀមទៅ World Cup 2018 នៅរុស្ស៊ី ក្នុងនោះក៏មានខ្សែប្រយុទ្ធ Neymar ផងដែរ។

photo of Neymar
Neymar មានឈ្មោះក្នុងបញ្ជី 23នាក់របស់ប្រេស៊ីល

ពិតណាស់ Neymar ដែលបានរងរបួសកាលពីពាក់កណ្ដាលរដូវកាល ត្រូវបានគ្រូបង្វឹកប្រេស៊ីល បញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករទាំង23 រូបផងដែរ ខណៈ Dani Alves ត្រូវបានដកឈ្មោះចេញ ក្រោយរូបគេរងរបួសពេលលេងឲ្យ PSG កាលពីសប្ដាហ៍មុន។

photo of បញ្ជីឈ្មោះកីឡាករទាំង 23នាក់ របស់ប្រេស៊ីល
បញ្ជីឈ្មោះកីឡាករទាំង 23នាក់ របស់ប្រេស៊ីល

ក្នុង​បញ្ជី​នោះ​ដែរ កីឡាករ​នៅ​ក្លឹប Man City ​4​នាក់​ដែល​មាន​វត្តមាន​គឺ​អ្នក​​ចាំ​ទី Ederson ខ្សែ​ការពារ Danilo ​ខ្សែ​បម្រើ​ Fernandinho ​និង​ខ្សែ​ប្រយុទ្ធ​ Jesus។

 ខ្សែការពារកណ្ដាល Pedro Geromel របស់ Gremio និងខ្សែការពារ Fagner និង Cassio របស់ Corinthians ជាកីឡាករ 3នាក់គត់ដែលប្រកបអាជីពក្នុងប្រទេសហើយជាប់ជម្រើសជាតិ។
photo of ឈ្មោះកីឡាករទាំង 23នាក់ របស់ប្រេស៊ីល
ឈ្មោះកីឡាករទាំង 23នាក់ របស់ប្រេស៊ីល

អ្នកចាំទី៖ Alisson (Roma), Ederson (Manchester City), Cassio (Corinthians).

ខ្សែការពារ៖ Danilo (Manchester City), Fagner (Corinthians), Marcelo (Real Madrid), Filipe Luis (Atletico Madrid), Thiago Silva, Marquinhos (both PSG), Miranda (Inter Milan), Pedro Geromel (Gremio).

ខ្សែបម្រើ៖ Casemiro (Real Madrid), Fernandinho (Manchester City), Paulinho (Barcelona), Fred (Shakhtar Donetsk), Renato Augusto (Beijing Guoan), Philippe Coutinho (Barcelona), Willian (Chelsea), Douglas Costa (Juventus).

ខ្សែប្រយុទ្ធ៖ Neymar (PSG), Taison (Shakhtar Donetsk), Gabriel Jesus (Manchester City), Roberto Firmino (Liverpool) ៕

ប្រភពពី៖ espn