Angel Di Maria ស៊ុតមួយជើងឆ្វេងកោងចុងម៉ោងពីចម្ងាយយ៉ាងស្អាត់ជួយឱ្យ Paris St Germain តាមស្មើ Napoli 2-2 ក្នុងជំនួប Champions League ពូល C កាលពីយប់មិញ។

Neymar
Neymar

លេង​បាន​ 29​នាទី ខ្សែប្រយុទ្ធ​ Insigne របស់ Napoli រកគ្រាប់បើកឆាក 1​គ្រាប់ ​ប៉ុន្តែលុះដល់នាទីទី61 ​ខ្សែ​ការពារ​ Mário Rui បាន​ធ្វើ​ចូល​ទី​ខ្លួន​ឯង​ឱ្យយ​​ Paris តាម​ស្មើ​បាន​វិញ។​ ចូល​នាទី​77 ខ្សែ​បម្រើ​ប្រយុទ្ធ​ Mertens ស៊ុតបញ្ចូលទី​ឱ្យ​ Napoli នាំ​មុខ​សារ​ជា​ថ្មី​ ប៉ុន្តែមិនគួរឱ្យជឿរនោះខ្សែប្រយុទ្ធ Di María របស់ក្លឹបយក្សបារាំង PSG ស៊ុត​តាម​ស្មើចុងម៉ោងយ៉ាងស្អាត​។

លទ្ធផលនេះធ្វើឱ្យហង្សក្រហម Liverpool ឈរនៅកំពូលតារាងបន្ទាប់ពីពួកគេបានផ្តួលក្រុម Red Star Belgrade 4-0 ខណៈដែរ Napoli នៅលេខ2 PSG នៅលេខ3 ក្នុងកំពូល C ៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព៖ BBC