photo of Neymar
Neymar of Paris Saint-Germain

ប្រធានក្រុម Real Madrid លោក Florentino Perez ជឿជាក់ថាខ្សែប្រយុទ្ធ Neymar របស់ Paris Saint-Germain គួរតែចូលរួមជាមួយក្រុម Real Madrid ប្រសិនបើគាត់ចង់ឈ្នះពាន Ballon d’Or មែន 

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងការបោះឆ្នោតសម្រាប់ពាន់រង្វាន់បាល់មាស ដែលស្ថិតនៅពីក្រោយ Lionel Messi និង Cristiano Ronaldo ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 និងលេខរៀងទី 1 ។

ប្រធានក្រុម Real មានអារម្មណ៍ថា វានឹងមានភាពងាយស្រួលសម្រាប់អ្នកលេងម្នាក់ ដើម្បីឈ្នះរង្វាន់ប្រសិនបើពួកគេលេងនៅក្នុងរដ្ឋធានីរបស់ អេស្ប៉ាញ។

លោក Perez បាននិយាយប្រាប់វិទ្យុអេស្ប៉ាញថា “ការរស់នៅក្នុងទីក្រុង Madrid នឹងធ្វើឱ្យគាត់កាន់តែងាយស្រួលក្នុងការឈ្នះពានរង្វាន់ Ballon d’Or ។ Real Madrid គឺជាក្លឹបមួយដែលផ្តល់ឱកាសដល់កីឡាករគ្រប់យ៉ាង ដែលពួកគេត្រូវការដើម្បីទទួលបាន ។ គ្រប់ៗគ្នាដឹងថាខ្ញុំចង់ចុះហត្ថលេខាលើកីឡាកររូបនេះ (Neymar)” ។

ប្រភពពីើ៖ soccerladuma