photo Of Neymar
Neymar ជា​សះស្បើយពីរបួស​លឿន​លើស​ពី​ការ​រំពឹង​ទុក​របស់​គ្រូបង្វឹក​ប្រេ​ស៊ី​ល

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​ខាង​កាយសម្បទារ​របស់​ប្រេ​ស៊ី​ល​លោក Fabio Mahseredijian ប្រាប់​ថា Neymar ជា​សះស្បើយ​លឿន​លើស​ពី​ការ​រំពឹង​ទុក​របស់​ប្រេ​ស៊ី​ល ។

កីឡាករ​ជើង​ខ្លាំង​របស់​ក្លិប​អ្នកមាន​បារាំង PSG បាន​ខក​ខានមិនបាន​លេង​លើ​តារាង​អស់​ពេល​ជា​យូរ​មក​ហើយដោយ​សារ​តែ​រង​របួស​នៅ​ប្រអប់ជើង​ហើយ​ត្រូវ​វះកាត់ ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​កន្លង​មក​មានការ​ព្រួយបារម្ភ​ពី​វត្តមាន​របស់​កីឡាករ​ម្នាក់​នេះ​ក្នុង​ការ​ប្រកួត World Cup ឆ្នាំ​២០១៨ នៅ​ប្រទេស​រុ​ស្ស៊ី តែ​ពេល​នេះ Neymar បាន​ចូល​ហ្វឹកហាត់​ត្រៀម​ប្រកួត​មែនទែន​ហើយ ។

នៅ​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ពុធ​គ្រូបង្វឹក​ខាង​កាយសម្បទា​រលោក Fabio Mahseredjian បាន​មាន​ប្រសាសន៍​ថា «Neymar វិវត្តន៍​លឿន​ល្អ​ណាស់ ។ វា​ពិតជា​ពិបាក​ក្នុង​ការ​កំណត់​ថា​ជា​បាន​ប៉ុន្មាន​ភាគរយ​ណាស់ ហើយ​យើង​ក៏​មិន​ខ្វល់​ដែរ​ព្រោះ​សំខាន់​គឺជា​សះស្បើយ ។ នេះ​គឺ​ពិតជា​លឿន​លើស​ការ​រំពឹង​ទុក​របស់​ពួក​យើង​» ។

photo of Fabio Mahseredijian
គ្រូបង្វឹក​ខាង​កាយសម្បទារ​របស់​ប្រេ​ស៊ី​ល​លោក Fabio Mahseredijian

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្រប​ពេល​ជាមួយនឹង​ការ​ត្រឡប់​មក​វិញ​របស់ Neymar ក៏​មានការ​ព្រួយបារម្ភ​ទៅ​លើ​កីឡាករ​របស់​ក្រុម​សេះបង្កង់ Douglas Costa ដោយសារ​តែ​កីឡាករ​ម្នាក់​នេះ​មានការ​ឈឺចាប់​នៅ​ភ្លៅ ៕

ប្រភព៖ bbc