Neymar ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain ត្រលប់ចូលហ្វឹកហាត់វិញហើយកាលពីម្សិលមិញ បន្ទាប់ពីវះកាត់ព្យាបាលឆ្អឹងប្រអប់ជើង និងសម្រាកអស់រយៈពេលជិត 2ខែរួចមក។

photo of Neymar
Neymar of Paris Saint-Germain

ពិតណាស់ Neymar ខានបានលេងចាប់តាំងពីរងរបួសកជើងនិងឆ្អឹងប្រអប់ជើងអំឡុងការប្រកួតទល់នឹង Marseille ថ្ងៃទី25ខែកុម្ភៈ ដែលឈានរហូតដល់ការវះកាត់នៅប្រទេសកំណើតប្រេស៊ីល ហើយគេកំពុងព្យាយាមប្រមូលកម្លាំងវិញដើម្បីឱ្យរួចរាល់ទាន់ World Cup 2018 ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី14ខែមិថុនាខាងមុខនេះ។ ខណៈសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ PSG បានបញ្ជាក់ថា៖ «Neymar នឹងចាប់ផ្តើមការហ្វឹកហាត់កាយសម្បទាចាប់ពីថ្ងៃស្អែកទៅជាមួយបាល់នៅលើទីលានហ្វឹកហាត់ Ooredoo»

ប្រភពពី៖ espn