photo of Paris Saint-Germain
Neymar Paris Saint-Germain

សមាជិកក្រុមរបស់ Neymar មួយចំនួនមានអារម្មណ៍មិនពេញចិត្ត ដោយសារតែក្លឹបផ្តល់អាទិភាពដល់គាត់ច្រើនហួសហេតុពេក

យោងតាមសារព័ត៌មាន La Parisien នៅក្នុងប្រទេសបារាំងបានឲ្យដឹងថាក្លឹប Paris Saint-Germain បានយល់ព្រមនឹងការទាមទាររបស់កីឡាករ Neymar ច្រើនខ្លាំងណាស់ក្នុងពេលកិច្ចពិភាក្សាដើម្បីនាំយកកីឡាករសញ្ជាតិប្រេស៊ីលម្នាក់នេះចូលក្នុងក្រុមរបស់ខ្លួន ហើយការផ្តល់អាទិភាពយ៉ាងខ្លាំងដល់កីឡារូបនេះបានធ្វើឲ្យកីឡាករមួយចំនួនក្នុងក្រុម Paris Saint-Germain ហាក់បីដូចជាមានអារម្មណ៍មិនពេញចិត្តផងដែរ។

នៅក្នុងការសន្យាទាំងនោះ Paris Saint-Germain នឹងផ្តល់ជូននូវអ្នកជំនាញចាប់សសៃចំនួន ២នាក់សមើលថែតែកីឡាករ Neymar ម្នាក់គត់ ហើយក្នុងពេលហ្វឹកហាត់ កីឡាករដ៏ទៃទៀតមិនត្រូវប្រជែងយកបាល់ពីគាត់ខ្លាំងៗពេកឡើយ លើសពីនេះទៅទៀត ក្នុងកំឡុងពេលធ្វើការប្រកួត Neymar ក៏មិនបាច់ចុះមកជួយការពារទៀតផង។

កីឡាករបាល់ទាត់សញ្ជាតិប្រេស៊ីលរូបនេះ ក៏មានអាទិភាពជាងគេ ក្នុងការរកប្រាក់ផងដែរ ដោយសារតែគាត់គឺជាកីឡាករតែម្នាក់គត់នៅក្នុងក្រុមដែលអាចទទួលបានចំណូលពីក្រុមហ៊ុនមួយចំនួនដោយការប្រើប្រាស់កាបូប Brand ដែលជារបស់ខ្លួន ចំណែកឯកីឡាករផ្សេងៗទៀតនៅក្នុងក្រុមត្រូវតែប្រើប្រាស់កាបូបដែលមានស្លាកសញ្ញាក្រុម PSG ជាតែបុណ្នោះ។ ហើយគាត់ក៏នឹងមានសិទ្ធិបន្ថែមទៀតសម្រាប់រដូវកាលក្រោយនេះផងដែរ ដោយគាត់នឹងមានសិទ្ធិទទួលយកការពិន័យទាំងអស់ជំនួសឱ្យការចែករំលែកដូចដែលគាត់បានធ្វើនៅពេលនេះជាមួយនឹង cavani ។

ប្រភពព័ត៍មានពី marca.com