អតីតកីឡាករឆ្នើមជាច្រើន បានទទូចអោយ Neymar ចាក់ចេញពីក្លឹប Barcelona ប្រសិនបើគាត់ចង់ចាកចេញពីស្រមោលកីឡាករអាហ្សង់ទីន Lionel Messi ។

photo of Neymar
Neymar of Paris Saint-Germain

ខ្សែបម្រើ Dani Alves អតីតកីឡាករឆ្នើមរបស់ប្រេសីុល Pele និងឪពុករបស់ Neymar , Neymar Snr បានស្នើឱ្យកីឡាករវ័យ 26ឆ្នាំរូបនេះ ចាកចេញពីទឹក Camp Nou ឱ្យចូលរួមជាមួយ Paris Saint-Germain ដើម្បីបង្ហាញពីទេពកោសល្យរបស់ខ្លួន ។

បន្ទាប់ពី​មានគេសួរ Thierry Henry ថាតើគាត់គិតថា Neymar បានជាប់នៅក្នុងស្រមោលរបស់ Messi ដែរឬទេក្នុងអំឡុងគាត់នៅ Barcelona ។  អតីតកីឡាករឆ្នើមរបស់ Arsenal លោក Henry  រូបនេះ បាននិយាយនៅលើកញ្ចក់ទូរទស្សន៍កាលពីយប់មិញថា៖ « ខ្ញុំមិនដឹងទេថា Neymar ចាកចេញពីក្លឹប Barcelona ដើម្បីចេញពីស្រមោលរបស់កីឡាករ Messi ។ អ្វីដែលខ្ញុំដឹង គឺអ្នកលេងទាំងអស់នៅ Barcelona គឺស្ថិតនៅក្នុងស្រមោលនៃ Messi ហើយប្រសិនបើ Neymar មិនចង់ក្លាយដូចពួកគេ គាត់គួរតែផ្លាស់ប្តូរក្លឹប» ៕

ប្រភពពី៖ soccerladuma