ខ្សែប្រយុទ្ធឆ្នើម Paris Saint Germain កីឡាករ Neymar Jr ថា ខ្លួនចង់ចាប់ដៃគូជាមួយ កីឡាករ Eden Hazard របស់ Real Madrid។

 Eden Hazard នឹង Neymar Jr
Eden Hazard នឹង Neymar Jr

ជាការពិតណាស់ Hazard បានផ្លាស់ពី Chelsea មកចូលរួមជាមួយ Real Madrid កាលពីឆ្នាំ ២០១៩ ក្នុងតម្លៃខ្លួន ១៥០អឺរ៉ូ (ឬប្រមាណ ១៧០លានដុល្លារអាមេរិក)។ ជាក់ស្តែង យើងឃើញថា Hazard ពុំសូវមានឥទ្ធិពលដូចកាលគេនៅក្លិបតោខៀវទេ ដោយសារពេលមកដល់ទឹកដីអេស្ប៉ាញនេះគឺគេមានរបួសច្រើនហើយមិនសូវបាន បង្ហាញខ្លួនលើទីលានប៉ុន្មានទេ។

ខណះចាប់តាំងពីមកដល់ទឹកដីអេស្ប៉ាញនេះមក គេបង្ហាញខ្លួនបានតែ ៥៩ប្រកួត និង រកគ្រាប់បាល់បានតែ ៥គ្រាប់ប៉ុណ្ណោះ។ យ៉ាងណាមិញ Neymar នៅតែមានចំណាប់អារម្មណ៍ ចង់ចាប់ដៃគូ ជាមួយរូបគេ។

Neymar បាននិយាយថា៖ “ខ្ញុំចង់ចាប់ដៃគូ ជាមួយ Hazard យ៉ាងណាក៏ឲ្យបានម្តងដែរ ក្នុងអាជីពរបស់ខ្ញុំ ព្រោះខ្ញុំឃើញគេមានស្ទីលលេងស្រដៀងខ្ញុំ​ ដូច្នេះហើយបើយើងទាំងពីរបានលេងជាមួយគ្នា គឺប្រហែលជាអាចបង្កើតឱកាសគ្រោះថ្នាក់ច្រើននៅលើទីលាន”៕