photo of Neymar
Neymar of Brazil

ខ្សែប្រយុទ្ធឆ្នើមរបស់ប្រេស៊ីល Neymar បានសារភាពថា ខ្លួនមិនទាន់មានភាពរឹងមាំ 100% ទេ ខណៈដែលនៅសល់បីសប្តាហ៍ទៀតប៉ុណ្នោះព្រឹត្តការណ៏ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី នឹងចាប់ផ្ដើមប្រកួតហើយ។

ពិតណាស់ Neymar បានរងរបួសបាក់ឆ្អឹងក្នុងប្រអប់ជើងនិងខ្ទាំកជើងអំឡុងពេលលេងឱ្យ PSG ទល់នឹង Marseille ក្នុងខែកុម្ភៈ ឆ្នាំមុន។

ខ្សែប្រយុទ្ធសញ្ជាតិប្រស៊ីលរូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា ខ្លួននៅមិនទាន់ច្បាស់ថាមានកម្លាំងអាចចូលប្រកួតក្នុង World Cup បានពេញលេញឬទេ ដោយសារតែរូបគេនៅតែមានអារម្មណ៍ឈឺជង្គង់នៅឡើយ។ ខ្លួនមិនទាន់ជាសះស្បើយ100%ទេ ដោយសារតែរូបគេនៅតែឈឺក្នុងខ្លួន ពេលធ្វើចលនាផ្សេងៗ។ ប៉ុន្តែគាត់បានបន្តទៀតថា ខ្លួននឹងខិតខំប្រឹងប្រែងព្យាបាលនិងហ្វឹកហាត់ខ្លួនឯងឱ្យបាន៕

ប្រភពពី៖ Goal