ឈ្មោះរបស់ Neymar គឺនៅតែមាននៅលើបបូរមាត់របស់មនុស្សគ្រប់គ្នាបន្ទាប់ពីការបង្ហាញក្តីសង្ឃឹមនាពេលអនាគតរបស់គាត់។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះកំពុងត្រៀមខ្លួនសម្រាប់ World Cup ឆ្នាំ 2018 រួចហើយក្រោយពីរងរបួសក្នុងអំឡុងពេលប្រកួត French Classico ជាមួយក្រុម Marseille នៅថ្ងៃទី 25 ខែកុម្ភៈ។  ដោយបានអះអាងថាគាត់តែងតែចង់ធ្វើការជាមួយគ្រូបង្វឹកក្រុម Man City លោក Pep Guardiola ។

photo of Neymar
Neymar ចង់ធ្វើការជាមួយលោក Guardiola

ពិតណាស់ Neymar បានចាកចេញពី Barcelona ដើម្បីផ្លាស់ទៅកាន់ Paris Saint Germain ក្នុងតម្លៃ 222លានអឺរ៉ូ ហើយនៅពេលនេះ រូបគេកំពុងតែមានពាក្យចចាមអារ៉ាម ក្នុងការផ្លាស់ទៅកាន់ Real Madrid។

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា៖ «ខ្ញុំតែងតែចង់ធ្វើការជាមួយនឹងលោក Guardiola។ កាលនោះខ្ញុំសោកស្ដាយណាស់ ខ្ញុំបានមកលេងឱ្យ Barcelona ប៉ុន្តែគាត់បានចាកចេញពីក្លឹបនេះមុនខ្ញុំមកទៀត។ គាត់គឺជាគ្រូបង្វឹកម្នាក់ដែលមនុស្សគ្រប់គ្នាចូលចិត្តធ្វើកាលជាមួយគាត់»។

កីឡាករប្រេស៊ីលរូបនេះ មិនមានឱកាសលេងក្រោមការដឹកនាំរបស់លោក Guardiola ទេ។ ដោយសារគាត់ធ្វើជាគ្រូបង្វឹករបស់ក្លឹប Barcelona ក្នុងឆ្នាំ 2009 ។ Neymar បានចូលរួមជាមួយក្លឹប Barcelona ក្នុងឆ្នាំ 2013 មកពីក្រុមប្រេស៊ីល Santos ដូច្នេះហើយធ្វើឱ្យរូបគេមានការសោកស្ដាយជាខ្លាំង ៕

ប្រភពពី៖ egypttoday