ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល Neymar រំពឹងថានឹងជាសះស្បើយពេញលេញពីរបួសប្រអប់ជើង នៅអំឡុងពាក់កណ្ដាលខែឧសភា និងមុនព្រឹត្តិការណ៍ World Cup 2018 ចូលមកដល់។

photo of Neymar
Neymar

ក្នុងកម្មវិធីសប្បុរសធម៌មួយនៅក្នុងប្រទេស ប្រេសុីល​ ទីក្រុង Sao Paulo កាលពីថ្ងៃអង្គារទី17 ខែមេសា Neymar បាននិយាយយ៉ាងជឿជាក់ថា៖ «រូបគេនឹងជាសះស្បើយហើយអាចចូលទៅលេងវិញនៅក្នុងខែឧសភាខាងមុខនេះ។ វាអាស្រ័យលើការជាសះស្បើយរបស់ខ្ញុំនិងអាស្រ័យលើការធ្វើតេស្តកាយសម្បទារបស់ខ្ញុំ ប៉ុន្តែពួកគេបានប្រាប់ខ្ញុំថាថ្ងៃទី 17ខែឧសភា» ។

ខ្សែប្រយុទ្ធវ័យ26 ឆ្នាំរូបនេះដែលបានរងរបួសបាក់ឆ្អឹងក្នុងប្រអប់ជើងនិងខ្ទាំកជើងអំឡុងពេលលេងឱ្យ PSG ទល់នឹង Marseille ក្នុងខែកុម្ភៈ បានបន្តទៀតថា៖ «រូបគេចង់ចូលលេងវិញឆាប់ៗ ដោយសារតែរូបគេចង់មានពេលគ្រាប់គ្រាន់សម្រាប់ត្រៀមខ្លួនទៅប្រកួតក្នុងព្រឹត្តិការណ៍ World Cup បើគិតពីថ្ងៃនេះ គឺនៅសលតែ55 ថ្ងៃទៀតប៉ុណ្ណោះ» ៕

ប្រភពពី៖ fourfourtwo