ខ្សែប្រយុទ្ធររបស់ក្លឹប Paris Saint-Germain កីឡាករ Neymar បាននិយាយថា ពាក្យចចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងការផ្ទេរទៅកាន់ក្រុម Real Madrid គឺជារឿងមិនសមហេតុសមផលឡើយ។

photo of Neymar
Neymar of Paris Saint-Germain

ពិតណាស់ រឿងពាក្យចចាមអារ៉ាមចុងក្រោយនៅក្នុងប្រទេសអេស្ប៉ាញកាលពីប៉ុន្មានសប្តាហ៍មុន បានលើកឡើងថា តារាបាល់ទាត់ប្រេស៊ីលរូបនេះបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Madrid រួចហើយ តែនៅត្រូវតែចាំចរចាជាមួយក្លឹប Paris Saint-Germain ទេ។

នៅពេលមានអ្នកការសែតសួររឿងទាក់ទង់នឹងក្លឹប Real លោកបាននិយាយថា៖ «សូមច្រានចោលទាំងអស់នូវរឿងពាក្យចចាមអារ៉ាមដែលទាក់ទងគាត់ជាមួយនឹងក្លឹប Real ។ ខ្ញុំមិនដែទាក់ទង់ជាមួយនឹង Real ទេ ហើយក៏មិនដែរនិយាយរឿងចាក់ចេញពីក្លឹប PSG ឡើយ។ ពួកគេចេះតែនិយាយទេ សំណួរទាំងនោះ គឺមិនសមហេតុមិនសមផលនឹងឆ្លើយទេព្រោះវាជាព័ត៌មានមិនពិត។ ឥឡូវនេះ ខ្ញុំផ្តោតអារម្មណ៍តែលើប្រេស៊ីលប៉ុណ្នោះ» ៕

ប្រភពពី៖ Goal