photo of Neymar
Neymar of Paris Saint-Germain

យ៉ោងតាមសារព័ត៌មាន The Times ខ្សែប្រយុទ្ធឆ្នើម Neymar បានទាមទារតម្លើងថៃ្លនឿយហត់របស់ខ្លួន រហូតដល់ទៅ 1លានអឺរ៉ូ ក្នុង មួយសប្ដាហ៍ ពីក្រុមយក្សបារាំង Paris Saint Germain ប្រសិនបើចង់អោយគាត់បន្តស្នាក់នៅទៀត ខណៈដែរប្រាក់ថៃ្លនឿយហត់របស់គាត់បាន 537.000 ផោនក្នុងមួយសប្តាហ៍ ។

ថ្មីៗនេះខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ បានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្ដូរទៅកាន់ក្លឹប Real Madrid ផងដែរ បន្ទាប់ពីបានផ្ទេរមកកាន់ប្រទេសបារាំងក្នុងតម្លៃ 222 លានអឺរ៉ូពីក្លឹប Barcelona នៅខែសីហាឆ្នាំមុន ។

ការពិតណាស់ កីឡាករវ័យ 26ឆ្នាំ បានរងរបួសកជើងធ្ងន់ធ្ងរ ដែលទាមទាររហូតដល់ថ្នាក់ធើ្វការវះកាត់ កាលពីខែមុន ខណៈពេលវេលាជាក់លាក់ ដែលរូបគេនឹងអាចវិលចូលទីលានវិញនោះ នៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ៕

ប្រភពពី៖ goal