ខ្សែ​ប្រយុទ្ធ​ Neymar បាន​និយាយ​ទៅ​កាន់​ Fenomenos Podcast ដែល​ជា​កម្ម​វិធី​ជជែក​វែកញែក​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ គេ​ធ្លាប់​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​តែ​ត្រលប់​មក​ក្លឹប​ Barcelona វិញ​មុន​ពេល​ដែល​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ផ្លាស់​មក​កាន់​ក្លឹប​ Paris Saint Germain នេះ​។

Neymar
Neymar

ទាក់​ទង​នឹង​រឿង​រ៉ាវ​នេះ​ Neymar បាន​និយាយ​ថា​៖” ខ្ញុំ​ធ្លាប់​ព្យាយាម​ត្រលប់​ទៅ​កាន់​ Barcelona ។ ពួក​យើង​ធ្លាប់​សាក​គ្រប់​បែប​យ៉ាង​អស់​ហើយ​ តែ​មិន​អាច​ទៅ​រួច​ “។

យ៉ាង​ណា​ក្រោយ​ Messi បាន​មក​ដល់​នេះ​ Neymar មិន​មាន​បំណង​ចង់​ទៅ​ Barca វិញ​ទេ​ ដោយ​គេ​ពេញ​ចិត្ត​នឹង​លេង​នៅ​ PSG នេះ​។

Neymar មាន​កុងត្រា​ជា​មួយ​ PSG រហូត​ឆ្នាំ​២០២៥ ដោយ​នៅ​រដូវកាល​នេះ​ បាន​ចូល​ឲ្យ​ក្លឹប​ ១៦​ប្រកួត​ហើយ​ និង​រក​គ្រាប់​បាល់​បាន​ ៤គ្រាប់​៕