ទោះបីជាខ្លួនបានចាក់ចេញទៅលេងជាមួយក្លឹបផ្សេងក៏ដោយក៏ Neymar នៅនឹងរលឹកក្លឹបចាស់របស់គេដែរ ខណៈដែរនាពេលថ្មីៗនេះលោកបានក្រុមគ្រួសាររបស់គាត់ថាគាត់នឹងត្រលប់ទៅ Camp Nou វិញនារដូវកាលក្រោយ។

Neymar និយាយប្រាប់អ្នកជុំវិញខ្លួនថា នឹងវិលទៅ Barce វិញនារដូវកាលក្រោយ
Neymar និយាយប្រាប់អ្នកជុំវិញខ្លួនថា នឹងវិលទៅ Barce វិញនារដូវកាលក្រោយ

ពាក្យចចាមអារ៉ាមដែលទាក់ទង Neymar ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹប Barcelona កាន់តែកើនឡើងជាពិសេសដោយសារតែជម្លោះរវាងកីឡាករប្រេស៊ីលរូបនេះជាមួយនិងខ្សែប្រយុទ្ធ Edinson Cavani ។ លើសពីនេះទៅទៀតលោក Pep Segura អ្នកចាត់ការទូទៅរបស់ Barce បានបញ្ជាក់ផងដែរថាក្លឹបមិនដែលបិទទ្វារសម្រាប់កីឡាកររូបនេះក្នុងការចង់វិលត្រលប់មកវិញនោះទេ។

ពិតណាស់ Neymar បានផ្លាស់មកកាន់ក្លឹប Paris Saint-Germain ពីក្លឹប FC Barcelona កាលពីរដូវក្តៅឆ្នាំ2017 ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន 222លានអឺរ៉ូ ហើយមន្រ្តីនិងអ្នកគាំទ្រជាច្រើនរបស់ Barcelona បានចាត់ទុកថានេះជាការក្បត់និងមិនព្រមអភ័យទោសឱ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះនោះឡើយ៕

ប្រភព៖ Sport-English