ខ្សែ​ប្រយុទ្ធ​ Neymar និង​អ្នកចាំទី​ Gianluigi Donnarumma ត្រូវ​បាន​គេ​ដឹង​ថា​ បាន​ឈ្លោះ​គ្នា​ខ្លាំង​នៅ​ក្នុង​បន្ទប់​សំលៀកបំពាក់​ ដល់​ថ្នាក់​មិត្ត​រួម​ក្រុម​ជួយ​បំបែក​ពួក​គេ​ចេញ​ពី​គ្នា​ ក្រោយ​ក្លឹប​ Paris Saint Germain បាន​ចាញ់​នឹង​ក្លឹប​ Real Madrid លិទ្ធផល ៣ ទល់នឹង ១ ក្របខ័ណ្ឌ​ UEFA Champions League វគ្គ​ ១៦ក្រុម​ចុង​ក្រោយ​ ជើង​ទី​២ ថ្ងៃនេះ។

Neymar និង​​ Gianluigi Donnarumma
Neymar និង​​ Gianluigi Donnarumma

ក្រោយ​ចប់​ការ​ប្រកួត​ខាង​លើ​ព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Neymar និង​ Donnarumma បាន​ផ្លាស់​ប្ដូរ​ពាក្យ​សម្ដី​ បោះ​សម្ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​បាន​ឈ្លោះ​គ្នា​។

​Neymar បាន​បន្ទោស​​ Donnarumma ​ថា​បង្ក​កំហុស​ធ្វើ​ឲ្យ​ធ្លាយ​គ្រាប់​បាល់​ទី១ រី​ឯ​ Donnarumma បាន​បោះ​សម្ដី​បន្ទោស​ Neymar វិញ​ថា​បាន​បង្កកំហុស នាំឲ្យ​ធ្លាយ​ចូល​គ្រាប់​បាល់​ទី​២​។

យ៉ាង​ណា​សម្រាប់​ការ​ប្រកួត​ខាង​លើ​សូម្បី​តែ​ លោក​ Nasser Al-Khelaifi ប្រធាន​ក្លឹប​ PSG ក៏​ដូច​ជា​ លោក​ Mauricio Pochettino គ្រូ​បង្គោល PSG មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រកួត​ជា​ខ្លាំង​ ដោយ​ពួក​គេ​ទាំង​ពីរ​សុទ្ធ​តែ​បន្ទោស​អាជ្ញាកណ្ដាល​ មន្ត្រី​ក្នុង​ការ​ប្រកួត​នេះ​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ​។

សរុប​ទាំង​ជើង​ទី​១ និង​ជើង​ទី​២ ក្រុម Real Madrid យក​ឈ្នះ​ PSG លិទ្ធផល ៣ ទល់នឹង ១៕