Neymar បញ្ចូនពីរគ្រាប់ជួយ ប្រេស៊ីលឈ្នះអារ៉ាប់ប៊ីសាអ៊ូឌីត យប់មិញ (វីដេអូ)
13 Oct 2018 - 15:07:22 SHARE
ការប្រកួតមិត្តភាពរវាង ប្រេស៊ីល នឹងអារ៉ាប់ប៊ីសាអ៊ូឌីត នៅទីក្រុង Riyadh ដោយប្រេស៊ីលយកឈ្នះ អារ៉ាប់ប៊ីសាអ៊ូឌីត 2ទល់នឹង0 កាលពីយប់មិញ។

គ្រាប់ទី1 របស់ប្រេស៊ីល រកបានដោយខ្សែប្រយុទ្ធមកពីក្លឹប Manchester City ខ្សែប្រយុទ្ធ Gabriel Jesus ក្រោយពីបានបាល់ពីខ្សែប្រយុទ្ធ Neymar។ នឹងគ្រាប់ទី2 រកបានដោយខ្សែការពារ Alex Sandro ក្រោយពីបានបាល់ពី Neymar ដដែល។
Jesus គឺជាកីឡាករម្នក់ក្នុងចំណោមកីឡាករ 6នាក់មកពី ក្របខ័ណ្ឌ Premier League ដែលមានវត្តមានជាមួយជម្រើសជាតិប្រេស៊ីល មានដូចជា អ្នកចាំទី Ederson មកពីក្លឹបជាមួយគ្នា Fabinho មកពីហង្សក្រហម ខ្សែបម្រើ Fred មកពី ManUtd ខ្សែបម្រើ Lucas Moura មកពី Tottenham នឹងខ្សែប្រយុទ្ធ Richarlison មកពី Everton ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ BBC
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព