Neymar បានរងរបួសកជើងធ្ងន់ធ្ងរក្នុងប្រកួតទល់នឹងក្រុម Saint-Etienne
29 Nov 2021 - 16:52:45 SHARE
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរងរបួសកជើងយ៉ាងរន្ធត់ក្នុងការប្រកួតកាលពីថ្ងៃអាទិត្យជាមួយនឹងក្រុម Saint-Etienne ។

Paris Saint-Germain បានបន្តការនាំមុខរបស់ខ្លួននៅលើកំពូលតារាង Ligue 1 ជាមួយនឹងជ័យជម្នះ 3 ទល់នឹង 1 ជាមួយក្រុម Saint-Etienne ដោយសារការស៊ុតតាមស្មើពី Marquinhos និងការខិតខំប្រឹងប្រែងរបស់ Di Maria ។
នៅចុងតង់ទីពីរ Neymar របួសកជើងធ្ងន់ធ្ងរដែលឥឡូវនេះអាចប្រឈមនឹងការសម្រាករយៈពេលយូរអាស្រ័យលើភាពធ្ងន់ធ្ងរនៃរបួស Neymar អាចនឹងមិនបានលេងឲ្យក្រុម Paris Saint-Germain ក្នុងការប្រកួតបន្ទាប់ក្នុងក្របខ័ណ្ឌ Ligue 1 ទល់នឹង Nantes នៅថ្ងៃពុធខាងមុខនេះ។
ប្រសិនបើកីឡាករវ័យ 29ឆ្នាំរូបនេះត្រូវការការវះកាត់ នោះរូបគេអាចនឹងអវត្តមានរហូតដល់ដាច់ឆ្នាំឬក៏លើសនឹង ប៉ុន្តែការស្កេននឹងត្រូវបានព្យាករណ៍ឲ្យច្បាស់លាស់អាចត្រូវបានធ្វើឡើងម្ដងទៀត៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព