photo of Neymar
Neymar Former of Barcelona

សារព័ត៌មាន Daily Mail បានបង្ហើបឲ្យដឹងទៀតថា ប៉ុន្មានម៉ោងមុនពេលដែលក្រុម Paris Saint-Germain ត្រូវបានទម្លាក់ពីក្របខ័ណ្ឌ Champions League ដោយក្រុម Real Madrid កីឡាករ Neymar បានប្រាប់ទៅកាន់ក្លឹប Barcelona យ៉ាងមុតមាំថា រូបគេចង់វិលត្រលប់ទៅទឹកដី Nou Camp វិញ ។

ពិតណាស់ Neymar បានចាកចេញពី ក្លឹប Barcelona កាលពីដើមរដូវក្តៅនេះ បន្ទាប់ពីរយៈពេលបួនឆ្នាំនៅ Camp Nou ដើម្បីចូលរួមជាមួយក្លឹប Paris Saint-Germain នៅក្នុងកិច្ចព្រមព្រៀងតម្លៃ 200 លានផោន ។

យ៉ោងតាមរបាយការណ៍នៅអេស្ប៉ាញបានឱ្យដឹងថា ឥឡូវនេះគាត់បានសម្រេចចិត្តថា ការវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញ គឺជាអ្វីដែលគាត់ចង់ធ្វើ ។ ហើយបានបង្ហើបឱ្យអតីតក្លឹបរបស់គាត់ ដឹងពីចំណាប់អារម្មណ៍របស់គាត់ក្នុងការវិលត្រឡប់ទៅ La liga ផងដែរ ។

របាយការណ៍ដដែរបានអះអាងថា Neymar មានការនឹករលឹក ដល់អតីតមិត្តរួមក្រុមរបស់ខ្លួនយ៉ាងខ្លាំង ប៉ុន្តែគាត់រឹងរូសក្នុងការព្យាយាមចាក់ចេញពីក្លឹប ព្រោះមិនចង់លេងក្រោមស្រមោលរបស់ Messi ។ ហើយរូបគេក៏បានទទួលស្គាល់ដែរថា Ligue 1 នៅមានកម្រិតទាបជាង La Liga ឆ្ងាយណាស់ ៕

ប្រភពពី៖ dailymail