photo of Neymar
Neymar of Paris Saint-Germain

Neymar បានប្រាប់ឱ្យក្លឹប Real Madrid ឱ្យដាក់សំណើទិញយករូបគេ ឱ្យបានលឿន តាមដែលអាចធ្វើបាន បើិមិនដូច្នោះទេរូបគេនឹងពិចារណាផ្លាស់ទៅ Manchester United វិញ នេះយ៉ោងតាមសារព័ត៌មានមួយនៅប្រទេសអេស្ប៉ាញ បានឱ្យដឹង ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានផ្សារភ្ជាប់យ៉ាងខ្លាំង ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លឹប Real Madrid ចាប់តាំងពីគាត់បានចាកចេញពីក្លឹប Barcelona នៅចុងបញ្ចប់នៃរដូវកាលមុន ក្នុងតម្លៃ 222លានអឺរ៉ូ ។

សារព័ត៌ Diario Gol របស់អេស្ប៉ាញ អះអាងថា Neymar មានការសោកស្តាយដែលចាកចេញពីក្លឹប Barcelona ប៉ុន្តែមិនមែនដោយសារតែតែស្ថិតក្រោមស្រមោលរបស់ Luis Suarez និង Lionel Messi ទេ ។

ព្រោះគេចង់បង្ហាញទេពកោសល្យឱ្យអ្នកទាំងអស់គ្នាបានដឹង ដោយគ្នានពួកគេទាំងពីរ ។ នៅពេលនេះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មានបំណងចាកចេញពី PSG ទៀត និងបានប្រាប់ Real Madrid ឱ្យទិញយករូបគេឱ្យបានលឿនផងដែរ ៕

ប្រភពពី៖ dailystar