photo of Neymar
តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar

តារាឆ្នើមអន្តរជាតិប្រេស៊ីល Neymar មិនបានមានវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃអាទិត្យ ពេលប្រកួតជាមួយនឹងក្រុម Nimes ឡើយ ប៉ុន្តែ រូបគេបានរងនូវការជេរប្រទិចយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រមួយចំនួនរបស់ក្រុមម្ចាស់ផ្ទះ។

អ្នកគាំទ្រ PSG ជេរប្រទិច Neymar
អ្នកគាំទ្រ PSG ជេរប្រទិច Neymar

Neymar បានអវត្តមានក្នុងពេលក្រុម Paris Saint-Germain ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតបើករដូវកាលថ្មីរបស់ខ្លួន ប៉ុន្តែ អ្នកគាំទ្ររបស់ក្លិបយក្សមួយនេះ បានសម្តែងនូវការមិនពេញចិត្តតាមរយៈការលើកបដាជាច្រើន ស្របពេលមានការលើកឡើងជាច្រើនពីអនាគតរបស់តារាឆ្នើមរូបនេះ។ ខ្សែប្រយុទ្ធ Neymar វ័យ២៧ឆ្នាំ មិនត្រូវបានបញ្ចូលក្នុងក្រុមឡើយ ក្រោយពីលោក Leonardo ដែលជាប្រធានផ្នែកកីឡារបស់ក្លិប PSG បានបញ្ជាក់ថា ការពិភាក្សាផ្សេងៗជុំវិញការលក់តារាឆ្នើមអន្តរជាតិប្រេស៊ីលរូបនេះ មានដំណើរការឆ្ពោះទៅមុខជាងពីមុន។ គ្រាប់បាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស់តាមរយៈប្រព័ន្ធជំនួយការអាជ្ញាកណ្តាល (VAR) របស់ខ្សែប្រយុទ្ធ Edinson Cavani នៅនាទី ទី២៤ បានជួយឲ្យក្រុម PSG គ្រប់គ្រងកាប្រកួតយ៉ាងល្អនាកីឡដ្ឋាន Parc des Princes ក្រោយពីអ្នកគាំទ្របានបង្ហាញពីអារម្មណ៍ជាអវិជ្ជមានទៅលើ Neymar។

photo of Neymar

ការបង្ហាះពីទម្រង់លេងយ៉ាងល្អក្នុងតង់ទី២របស់ខ្សែប្រយុទ្ធ Kylian Mbappe ដែលរកបានគ្រាប់បាល់១គ្រាប់ និងជួយឲ្យខ្សែប្រយុទ្ធ Angel Di Maria រកបាន១គ្រាប់ទៀត បានបង្ហាញថា លោក Tuchel ពិតជាមានដំណោះស្រាយពេលគ្មាន Neymar និងបានជួយឲ្យក្រុម PSG ចាប់ផ្តើមយ៉ាងល្អក្នុងការប្រជែងដណ្តើមពានក្របខ័ណ្ឌកំពូលរបស់បារាំង ជាលើកទី៣ជាប់ៗគ្នារបស់ពួកគេ និងជាលើកទី៩ បើសរុបទាំងអស់៕