កាលពីរាត្រីថ្ងៃអង្គារ៍ ទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា (FIFA) បានបង្ហាញនូវបញ្ជីឈ្មោះបេក្ខភាពដែលអាចឈ្នះពានរង្វាន់កីឡាករល្អដាច់គេប្រចាំឆ្នាំ ទាំង ១០រូប ប៉ុន្តែក្នុងនោះមិនមានកីឡាករ Neymar របស់ក្រុមជម្រើសជាតិប្រេស៊ីលឡើយ ។

photo of FIFA
ពានកីឡាករល្អដាច់គេប្រចាំឆ្នាំ

កីឡាករទាំង ១០រូបនោះ រួមមានដូចជា៖

Cristiano Ronaldo ??
Kevin De Bruyne ??
Antoine Griezmann ??
Eden Hazard ??
Harry Kane ???????
Kylian Mbappe ??
Lionel Messi ??
Luka Modric ??
Mohamed Salah ??
Raphael Varane ??

photo of FIFA
បេក្ខភាពឈ្នះពានកីឡាករល្អដាច់គេប្រចាំឆ្នាំទាំង ១០រូប

FIFA នឹងបង្ហាញឈ្មោះបេក្ខភាពចុងក្រោយ ៣រូប ក្រោយពីបញ្ចប់ការបោះឆ្នោតនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ ខាងមុខ នៅឯទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ ដោយក្នុងនោះផងដែរ ក៏នឹងមាន ពានរង្វាន់ជាច្រើនទៀតដូចជា ពានកីឡាការនីល្អដាច់គេ គ្រូបង្វឹកបុរសល្អដាច់គេ គ្រូបង្វឹកនារីល្អដាច់គេ គ្រាប់បាល់ល្អដាច់គេ ពានអ្នកគាំទ្រ និងពានអ្នកចាំទីល្អដាច់គេផងដែរ ៕