ខ្សែប្រយុទ្ធ​ Neymar ត្រូវ​បាន​អជ្ងាកណ្ដាល​ពិន័យ​​កាត​លឿង​មួយ​ ក្រោយ​អបអរ​គ្រាប់​បាល់​ដែល​គេ​ស៊ុត​ចូល​ នៅ​ក្នុង​ប្រកួត​ Champions League រវាង​ក្លឹប​ Paris Saint Germain និង​ក្លឹប​ Maccabi Haifa នូវ​លទ្ធផល​ ៣-១ នៅ​ក្នុង​ថ្ងៃ​នេះ​។

Neymar
Neymar

Neymar បាន​ធ្វើ​ការ​ត​វ៉ា​នឹង​អជ្ងាកណ្ដាល​នោះ​ភ្លាមៗ​ផង​ដែរ​ប៉ុន្តែ​មិន​ជោគ​ជ័យ​ ដោយ​កីឡាករ​នេះ​បាន​បង្ហោះ​សារមិន​ពេញ​ចិត្ត​របស់​គេ​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​រឿង​នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​គេ​ជា​បន្ត​បន្ទាប់​។

កីឡាករ​រូប​នេះ​បាន​បង្ហោះ​បន្ត​បន្ទាប់​ថា​៖” ការ​ឲ្យ​កាត​លឿងនេះ​គឺ​ជា​ការ​មិន​គោរព​កីឡាករ​សុទ្ធសាធ​ទាំង​ម្ដង​។ រឿង​នេះ​មិន​គួរ​នឹង​​កើត​ឡើង​នោះ​ទេ​។ ខ្ញុំ​ទទួល​បាន​កាត​លឿង​ដោយ​មិន​បាន​ធ្វើ​អី​ខុស​។ គេ​យល់​ខុស​លើ​ខ្ញុំ​សោះ​ហ្នឹង​។ អញ្ចឹង​ទាល់​សុំ​ការ​អនុញ្ញាត​សិន​មែន​មុន​ការ​អបអរ​ “។

បើ​តាម​ Marca បាន​ឲ្យ​ អជ្ងាកណ្ដាល​ដែល​ឲ្យ​កាត​លឿង​​ព្រោះ​តែ​សកម្មភាព​ដែល​ Neymar អបអរ​នេះ​ (ដូចរូបខាងលើ) ជា​លក្ខខណៈ​ឌឺឌង​ក្រុម​ម្ខាង​ទៀត​ ក៏​ដូច​ជា​អ្នក​គាំទ្រ​របស់​ក្រុម​ម្ខាង​ទៀត​៕