ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain កីឡាករ Neymar  កំពុងផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹប Real Madrid ចាប់តាំងពីគាត់ផ្លាស់ទៅកាន់ប្រទេសបារាំង ហើយត្រូវបានគេជឿជាក់ថាក្លឹប Real Madrid ជាក្លឹបចុងក្រោយនៃអាជីបរបស់គាត់។

photo of Neymar
Neymar of Paris Saint-Germain

មនុស្សជាច្រើនជឿថាថ្ងៃណាមួយកីឡាករសញ្ចាតិប្រេស៊ីលរូបនេះ នឹងក្លាយជាអ្នកស្នងតំណែងអតីតកីឡាកររបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Cristiano Ronaldo នៅពហុកីឡាដ្ឋាន Santiago Bernabeu ទោះបីជាគាត់ធ្លាប់បានបង្ហាញខ្លួនជាគូប្រជែងរបស់ក្លឹបនេះក៏ដោយ ។

អ្នកជំនាញខាងកីឡាបាល់ទាត់បារាំងលោក Julien Laurens ក៏ជឿជាក់ដែរថាកីឡាករវ័យ 25 ឆ្នាំរូបនេះនឹងមកកាន់ទឹកដី Real នៅថ្ងៃណាមួយរួមជាមួយកីឡាករ Kylian Mbappe ជាមិនខាន។

photo of Kylian Mbappe
Kylian Mbappe of Paris Saint-Germain

លោក Laurens បានប្រាប់ព័ត៌មាន BBC’s Euro Leagues Podcast ថា “ខ្ញុំមិនគិតថា Neymar នឹងមក Real Madrid នៅរដូវក្តៅនេះទេ ខ្ញុំគិតថាគាត់នឹងមកនូវរដូវកាលក្រោយៗទៀត “។ “សម្រាប់ខ្ញុំវាប្រាកដណាស់ 100% (គាត់នឹងលេងឱ្យក្លឹប Real Madrid) ។ នៅចំណុចខ្លះគាត់និង Kylian Mbappe នឹងលេងឱ្យក្រុម Real Madrid ខ្ញុំជឿជាក់។

“ខ្ញុំគិតថាមានតែក្លឹប Real Madrid តែមួយគត់ ដែលសាកសម្យសម្រាប់គាត់ ។ “ហើយខ្ញុំធានាថាថ្ងៃណាមួយ Mbappe នឹងលេងឱ្យក្លឹប Real Madrid ដូចគាត់ដែរ ” ។

ប្រភពពី៖ soccerladuma