Neymar រកបានមួយគ្រាប់ក្នុងប្រកួតកើកឆាកលីគ​កំពូល​បារាំង Ligue 1 ខណៈដែរ Paris St-Germain យកឈ្នះ 3-0 លើក្រុម Caen នៅឯកីឡដ្ឋាន Parc des Princes កលាបីយប់មិញនេះ។

Neymar
Neymar

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ប្រើពេលតែ10 នាទី ប៉ុណ្នោះរកគ្រាប់បាល់បានមួយគ្រាប់ បន្ទាប់ពីបានបាល់ពីអ្នកចាំទី Brice Samba របស់ Caen ។ ចំណែកខ្សែបម្រើ Adrien Rabiot ជាអ្នករកគ្រាប់ទីពីរនៅនាទីទី 35 ដោយបានបាល់ពី Angel Di Maria ។ ចំណែកកីឡាករបម្រុង Timothy Weah ជាអ្នករកគ្រាប់បាល់ទី 3 នៅចុងម៉ោង។

Gianluigi Buffon
Gianluigi Buffon

ខណៈដែរអ្នកចាំទីចាស់វស្សា Gianluigi Buffon ក៏បានចាំទីជាលើកដំបូងដែរជាមួយក្លឹបនេះនៅពេលគាត់មានអាយុ 40ឆ្នាំ។ ប៉ុន្តែក្លឹបយក្សបារាំងនេះគឺមិនមានខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe មកជួយទេ ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC