photo of Neymar
Neymar ស៊ុត ២គ្រាប់ជួយអោយ PSG បន្តកានឈរនៅកំពូលតារាង Ligue1

ការប្រកួត រវាងក្រុមម្ចាស់ផ្ទះ Nice និងក្រុមការពារតំណែងជើងឯកជាភ្ញៀវ Paris Saint Germainនៅក្របខណ្ឌលីគកំពូលបារាំង Ligue1 កាលពីថ្ងៃទីសៅរ៏ទី២៩ កញ្ញា ២០១៨ កីឡាករតម្លៃខ្លួនថ្លៃបំផុតក្នុងលោក Neymar រកបានគ្រាប់បាល់ដល់ទៅ ២គ្រាប់នៅនាទីទី២២ និងម៉ោងបន្ថែម(៩០+២) និងជាគ្រាប់បាល់សរុបទី៧ នៅរដូវកាលនេះខណៈដែលមិត្តរួមក្រុម Christopher Nkunku រកបានគ្រាប់បាល់ ១គ្រាប់ផងដែរនៅនាទីទី៤៦ មុនពេលក្រុមម្ចាស់ផ្ទះ Nice នៅសល់អ្នកលេងតែ ១០នាក់បន្ទាប់ពី ខ្សែបម្រើ Wylan Cyprien ត្រូវបានបណ្តេញចេញនៅតង់ទី២។

photo of Neymar
Neymar ស៊ុត ២គ្រាប់ជួយអោយ PSG បន្តកានឈរនៅកំពូលតារាង Ligue1

ក្រុម PSG ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិ អាឡឺម៉ង់លោក Thomas Tuchel បានទទួលជ័យជំនះក្នុងការប្រកួត Ligue1 ទាំង ៨សប្តាហ៏កន្លងមក ក្នុងរដូវកាលនេះនិងមាន ៩ពិន្ទុនៅលើក្រុម St Etienne លំដាប់ទី២ ។