ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានបញ្ចប់ការត្រៀមខ្លួនក្នុងការប្រកួតមិត្ដភាពមុនហោះទៅរុស្ស៊ី ដោយបានយកឈ្នះក្រុមជម្រើសជាតិអូទី្រស ដោយលទ្ធផល 3-0 កាលពីយប់មិញនេះ។

photo of Neymar
Neymar of Brazil

ពិតណាស់ ក្រុមជើងឯក World Cup 5សម័យកាលប្រេស៊ីល ប្រកួតមិត្តភាព 5លើកចុងក្រោយ មិនស្គាល់ពាក្យថាចាញ់នោះទេ ហើយពុំមានក្រុមណាមួយអាចស៊ុតចូលពួកគេបានឡើយ ទាំង5ប្រកួត ខណៈដែលយប់មិញ ពួកគេបំបាក់អូទ្រីស 3-0 ទៀត ដែលស៊ុតដោយ Gabriel Jesus នៅនាទីទី36 Neymar នៅនាទីទី 63 និង Philippe Coutinho នាទីទី69 ។

ប្រេស៊ីល នឹងជួបស្វីស នៅ World Cup 2018 វគ្គសន្សំពិន្ទុពូល E នាថ្ងៃទី18 ខែមិថុនា មុនជួបកូស្តារីកា និងស៊ែប ជាបន្តបន្ទាប់។ ខណៈដែលជម្រើសជាតិអូទ្រីសមិនមានឈ្មោះទៅលេង World Cup 2018 នៅប្រទេសរុស្ស៊ីទេ ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ sandiegouniontribune