photo of Neymar
កីឡាករ Neymar

កន្លងមកមានលេចឮពាក្យចចាមអារ៉ាមពាក់ព័ន្ធទៅនឹងការផ្ទេរ Neymar ទៅ Real Mdarid តែយ៉ាងណា នេះមិនមែនជាលើកទីមួយទេដែលក្រុមយក្សអេស្ប៉ាញចង់បានខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល។

អតីតសមាជិកគ្រូបង្វឹកម្នាក់នៅ Real Madrid បង្ហើបថា Neymar ធ្លាប់ទៅធ្វើតេស្ដម្ដងកាលអាយុ១៤ឆ្នាំ ហើយក្លិបបានមើលឃើញពីសមត្ថភាពខ្ពស់របស់គេ ហើយសង្ឃឹមថា គេនឹងក្លាយជាតារាឆ្នើម​មួយរូបនៅ Santiago Bernabeu។

photo of Neymar

ឪពុករបស់ Neymar កាលណោះក៏សប្បាយចិត្តពីការផ្ដល់ឲ្យយ៉ាងច្រើនពី Real Madrid និងបាននិយាយរឿងនេះប្រាប់មិត្តភក្ដិនៅប្រេស៊ីល។

ដោយខ្លាចបាត់បង់ Neymar ប្រធានក្លិប Santos បានព្យាយាមចងជើងរូបគេ និងសន្យាផ្ដល់​ផ្ទះដល់គ្រួសាររបស់គេ។

ចំណេរក្រោយមក Neymar បានបន្តលេងនៅ Santos រហូតដល់ពេលចូលរួមជាមួយ Barcelona នៅឆ្នាំ២០១៣៕