photo of Neymar
Neymar of Paris Saint-Germain

ខែ្សប្រយុទ្ធឆ្នើម កីឡាករ Neymar អង្គុយលើរទេះរុញ ក្រោយធើ្វដំណើរមកកាន់ទឹកដីកំណើតរបស់ខ្លួន (ប្រេស៊ីល) កាលពីម្សិលមិញនេះ ដើម្បីធើ្វការវះកាត់ព្យាបាលឆ្អឹងប្រអប់ជើងនិងកជើង ដែលរងរបួសអំឡុងការប្រកួតទល់នឹង Marseille ចុងសប្ដាហ៍មុន។

តារាជម្រើសជាតិប្រេស៊ីលវ័យ 26ឆ្នាំ រូបនេះ ត្រូវបានគេឃើញមកដល់ព្រលានយន្ដហោះ Rio de Janeiro កាលពីម្សិលមិញ ជួយរុញដោយបុគ្គលិកនៅទីនោះ ខណៈសេចក្ដីរាយការណ៍មួយ ក៏បានឲ្យដឹងផងដែរថា Neymar នឹងធើ្វដំណើរបន្ដទៅកាន់ទីក្រុង Belo Horizonte ជាទីដែលគេនឹងត្រូវធើ្វការវះកាត់។

Neymar ត្រូវបាន​ពេទ្យ​ជំនាញ​វះកាត់​របស់​ប្រេស៊ីល​រំពឹងថានឹងបាត់មុខពីទីលានរហូតដល់៣ខែឯណោះ ដែលមានន័យថារូបគេទំនងខានលេងឱ្យ PSG ដល់ចប់រដូវកាល ហើយអាចប៉ះពាល់ដល់ឱកាសលេង FIFA World Cup 2018 នៅប្រទេសរុស្ស៊ីទៀតផង៕

ប្រភពពី៖ dailymail