photo of Neymar
Neymar of Paris Saint-Germain

ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងទៅនឹងការផ្ទេរទៅកាន់ក្រុម Real Madrid នៅរដូវកាលក្រោយ ពេលនេះខែ្សប្រយុទ្ធឆ្នើម Neymar បានចេញមុខបកស្រាយយ៉ាងច្បាស់ ជុំវិញបញ្ហានេះ។

អតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona រូបនេះពុំ​សូវ​បាន​បង្ហាញ​ខ្លួន​នៅ​លីគ​បារាំង ​ក្រោយ​ពី​របួស​តាំង​ពី​ខែ​កុម្ភៈ​មក​នោះ ​នឹងបាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ជាង​គេ​នៅ Ligue 1 ​កាល​ពី​ម្សិលមិញ​នេះ។ រដូវ​កាល​ដំបូង​​ជាមួយ PSG ​នេះ ​បើ​គិត​តែ​ក្នុង​លីគ​វិញ Neymar ​លេង​បាន​ 20​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​19​គ្រាប់។

ពិតណាស់ខ្សែប្រយុទ្ធសញ្ចាតិប្រេសីុលរូបនេះបាននិយាយថា៖ « Real Madrid ឬ Manchester United មនុស្សគ្រប់គ្នាដឹងហើយ ពីអ្វីដែលខ្ញុំមក PSG »។ គោល​បំណង​របស់​ខ្ញុំ​នៅ​ពេល​នេះ​គឺ​ផ្ដោត​ទៅ​លើ World Cup ។ វាមិនមែនជាពេលវេលាដើម្បីនិយាយអំពីការផ្ទេរទេ ខ្ញុំពិតជាធុញនឹងរឿងនេះណាស់ ៕

ប្រភពពី៖ marca