ខ្សែ​ប្រយុទ្ធ Neymar ​បាន​ដោះ​អាវ​បង្ហាញ​ដាច់​ដុំ​របស់​ខ្លួន​ទៅ​អ្នក​គាំទ្រ ​ក្រោយ​ពី​មាន​ការ​រិះគន់​ថា​រូបគេ​ឡើង​គីឡូ​ខ្លាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

Neymar
Neymar

​Neymar ​ក្រោយ​ពី​ចប់​ការ​ប្រកួត Copa America ​កន្លង​ទៅ ​រូបគេ​ទៅ​សម្រាក​លំហែរ​កាយ ​និង​ទើប​តែ​បាន​ចូល​ហាត់​ជាមួយ​ក្រុម PSG ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​ទេ។ ​យ៉ាង​ណាមិញ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​លេង​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល ​ក៏​ស្រាប់​តែ​ទទួល​បាន​ការ​រិះគន់​ថែម​ទៀត​ទាក់ទង​ទៅ​នឹង​រូបគេ​មើល​ទៅ​មាឌ​ធំ​ជាង​មុន​និង​ឡើង​សាច់។

ចំពោះ​រឿង​នេះ​ដែរ ​ក្រោយ​ពី​មាន​ការ​រិះគន់​ភ្លាម Neymar ​បាន​តប​លក្ខណៈ​លេង​សើច​វិញ​ថា​ដោយសារ​ពាក់​អាវ​លេខ L ​ទើប​មើល​ទៅ​ឃើញ​ធំ ​តែ​ប្រកួត​ក្រោយ​ៗ​ទៀត រូបគេ​នឹង​ពាក់​លេខ M ​វិញ​ហើយ​។ ក្រោយ​ពី​នោះ​មក អតីត​កីឡាករ Barcelona ​ក៏​បាន​ដោះ​អាវ​បង្ហាញ​ដាច់​ឱ្យ​អ្នក​គាំទ្រ​មើល​ថែម​ទៀត ​ថា​រូបរាង​របស់​គេ​មិន​ធាត់​ឡើយ៕