ខ្សែ​ប្រយុទ្ធ Neymar ​របស់​ក្រុម PSG ​បាន​អះអាង​ថា​រូបគេ​ចង់​លេង​ជាមួយ​កីឡាករ Cristiano Ronaldo ​ហើយ​បើ​អាច​បាន​នៅ​រដូវ​កាល​ក្រោយ​កាន់​តែ​ល្អ។

Neymar
Neymar

​កីឡាករ​ប្រេស៊ីល ទើប​តែ​បន្ដ​កុងត្រា​ថ្មី​រហូត​ដល់​ឆ្នាំ​២០២៥​ឯ​ណោះ ​ក្រោយ​ពី​រូបគេ​បាន​អះអាង​ថា​សប្បាយ​ចិត្ត​នៅ​ទឹក​ដី​បារាំង។ ​ក្រោយ​ពី​បន្ដ​កុងត្រា​ថ្មី​នោះ​ហើយ ​ស្រាប់​តែ​ពេល​នេះ​អតីត​កីឡាករ Barcelona ​បាន​អះអាង​ថា​រូបគេ​ចង់​មាន​ឱកាស​លេង​ជាមួយ Ronaldo ​ទៀត​នៅ​រដូវ​កាល​ក្រោយ។

Neymar Ft C.Ronaldo
Neymar Ft C.Ronaldo

ការ​និយាយ​បែប​នេះ​កើត​ឡើង ​ក្រោយ​ពី​អតីត​កីឡាករ Real Madrid ​កំពុង​មិន​សប្បាយ​ចិត្ត​នៅ​ក្លឹប Juventus ​ស្រាប់​។ ​ប្រសិន​បើ​ក្លឹប​សេះ​បង្កង់​ធ្លាក់​ទៅ​លេង​នៅ Europa League ​នា​រដូវ​កាល​ក្រោយ ​នោះ​ទំនង​ណាស់​ថា Ronaldo ​នឹង​ចាកចេញ​មិន​ខាន។ ស្រប​ពេល PSG ​ក៏​ជា​ក្លឹប​មួយ​ចង់​បាន​រូបគេ​ទៅ​លេង​ឱ្យ​យូរ​ណាស់​ហើយ​ដែរ៕​