ខ្សែ​ប្រយុទ្ធ​ Neymar ​របស់ Paris Saint-Germain ​បាន​សរសើរ​កីឡាករ​ប្រេស៊ីល Rodrygo ​ថា​មាន​សមត្ថភាព​ខ្ពស់ ​និង​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​រក​បាន Hat-trick ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

Neymar and Rodrygo
កីឡាករ​វ័យ​ក្មេង Rodrygo និង កីឡាករ​ Neymar

Rodrygo ​វ័យ​១៨​ឆ្នាំ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Real Madrid ​ឈ្នះ​ក្រុម Galatasaray ​៦-០ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។ រក​បាន Hat-trick ​នេះ ​ធ្វើ​ឱ្យ​ឈ្មោះ​របស់​យុវជន​នេះ​ចាប់​ផ្ដើម​គេ​ស្គាល់​កាន់​តែ​ច្រើន​ថែម​ទៀត។ ​រហូត​ដល់​មាន​រាម​ច្បង​ជា​ច្រើន ក៏​សរសើរ​ចំពោះ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​គេ​ផង​ដែរ។

photo of Rodrygo
កីឡាករ​ប្រេស៊ីល Rodrygo

​ក្នុង​នោះ Neymar ​បាន​និយាយ​អបអរ​ទៅ​សិស្ស​ប្អូន​រួម​សញ្ជាតិ​ថា​៖ “ក្មេង​ល្អ ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត ​និង​ឱកាស​ជា​ច្រើន​នឹង​រត់​រក​អ្នក។ អបអរ ចំពោះ​ថ្ងៃ​នេះ​ហើយ​វា​នឹង​ក្លាយ​ជា​រឿង​ដំបូង​ដែល​នឹង​ត្រូវ​អបអរ​ជា​ច្រើន​រឿង​ទៀត”។ រំលឹក​ថា Neymar ​នេះ គឺ​ជា Idol ​របស់ Rodrygo ​នេះ​ហើយ៕

photo of Rodrygo