photo of Neymar ​
Neymar ​ហែត​ទ្រីក​៣គ្រាប់ម្នាក់ឯងជួយ​ឲ្យ PSG ឈ្នះ Red Star Belgrade ៦-១ នៅ UCL

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីលកីឡាករ Neymar រកបាន ៣គ្រាប់ម្នាក់ឯង (ហែតទ្រីក) ជួយឲ្យក្លឹប Paris Saint-Germain ទទួលបាន ៣ពិន្ទុដំបូងក្នុងទឹកដី ក្រោយឈ្នះក្រុមភ្ញៀវ Red Star Belgrade ៦-១ ដែលជាកាប្រកួតលើកទី២ ក្នុងក្របខណ្ឌ UEFA Champions League 2018-2019 វគ្គសន្សំពិន្ទុពូលនៃ C។

photo of Neymar ​
Neymar ​ហែត​ទ្រីក​៣គ្រាប់ម្នាក់ឯងជួយ​ឲ្យ PSG ឈ្នះ Red Star Belgrade ៦-១ នៅ UCL

Neymar អាចរកគ្រាប់បាល់ Hat trick របស់គេលើកដំបូងឲ្យ​ក្រុម Paris Saint Germain ក្នុងក្របខណ្ឌ UEFA Champion League ហើយ ក្នុងការជួយក្រុមជើងឯកបារាំងមួយនេះយកឈ្នះលើលើក្រុម FK Crvena Zvazda ក្នុងលទ្ធផល ៦-១ ។ នេះគឺជាការបង្ហាញខ្លួនយ៉ាងអស្ចារ្យរបស់ Neymar ក្នុងរដូវកាលនេះ ខណ:ក្នុងលីគវិញ កីឡាករប្រេស៊ីលរូបនេះ ក៍ជាតួសំខាន់របស់ក្រុម Paris Saint Germain ផងដែរ។ គួរបញ្ជាក់ផងដែរថា ៣គ្រាប់ផ្សេងទៀត ដែលក្រុម PSG ស៊ុតចូលលើគូប្រកួតរកបានដោយខ្សែ​ប្រយុទ្ធអ៊ុយរ៉ាហ្គាយ Edinson Cavani, ខ្សែបម្រើប្រយុទ្ធអាហ្សង់ទីន Angel Di Maria និងខ្សែប្រយុទ្ធវ័យក្មេងបារាំង Kyian Mbappe ។

photo of Neymar
Neymar ​ហែត​ទ្រីក​៣គ្រាប់ម្នាក់ឯងជួយ​ឲ្យ PSG ឈ្នះ Red Star Belgrade ៦-១ នៅ UCL

ចំណែក១គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Marin នៅនាទី៧៤។ ដោយឡែក១គូទៀតគឺ Napoli បានបន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនដោយយកឈ្នះ Liverpool ១ទល់នឹង០ដើម្បីឈរលេខ១ ពូល C ខណ:លេខ២គឺ Paris មាន៣ពិន្ទុស្មើគ្នាជាមួយ Liverpool ហើយ Red Star នៅបាតតារាង។

photo of Neymar
Neymar ​ហែត​ទ្រីក​៣គ្រាប់ម្នាក់ឯងជួយ​ឲ្យ PSG ឈ្នះ Red Star Belgrade ៦-១ នៅ UCL

គួរបញ្ជាក់ថា តាមរយ:ការបង្ហាញខ្លួនយ៉ាងល្អបែបនេះដែរ Neymar ត្រូវបានគេរំពឹងថា នឹងធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះទាំងនៅ League1 និង Champion League ខណ:ក្លិបបាល់ទាត់ Paris Saint Germain វិញ រំពឹងថាពួកគេ​ច្បាស់​ជាឈ្នះ Champion League ផងដែរ ក្នុងរដូវកាលនេះ៕