Neymar Jr. ខ្សែប្រយុទ្ធរបស់ក្រុម Paris Saint-Germain បាននិយាយថាពាន Ballon d’Or ឆ្នាំនេះគួរតែឱ្យទៅ Vinicius Jr. ជំនួស Karim Benzema ដែលជាមិត្តរួមក្រុមរបស់គេនៅ Real Madrid។

Neymar Jr
Neymar Jr

ជាការពិតណាស់ Vinicius បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយឱ្យ Real Madrid ឈ្នះពាន Premier League ជាលើកទី ១៤ នៅក្នុងប្រវត្តិសាស្ត្រក្លិបបន្ទាប់ពីរូបគេរកបាន ១ គ្រាប់ជួយឱ្យក្រុមអធិរាជសបំបាក់ Liverpool នៅទីក្រុងប៉ារីស ក្នុងលទ្ធផល ១-០ កាលពីយប់មិញ។

យ៉ាងណាមិញ Benzema ក៏បានចូលរួមចំណែកច្រើនគួរសមផងដែរក្នុងការជួយឱ្យ Real Madrid ឈ្នះពាន La Liga និង UCL ខណៈមានអ្នកគាំទ្រ និងអ្នកជំនាញផ្នែកបាល់ទាត់ជាច្រើនយល់ថាខ្សែប្រយុទ្ធសញ្ជាតិ បារាំងគួរតែឈ្នះពាន Ballon d’Or នៅឆ្នាំនេះ ប៉ុន្តែសម្រាប់ទស្សនៈរបស់ Neymar គិតថា Vinicius ជាអ្នកសក្តិសមឈ្នះពានបាល់មាសជាង។

ទាក់ទងនឹងរឿងខាងលើ Neymar បានផ្តល់បទសម្ភាសន៍ទៅកាន់ TNT Sports យ៉ាងដូច្នេះថា៖ “ពាន Ballon d’Or? ដោយផ្អែកលើការប្រកួតខ្ញុំបានឃើញ ខ្ញុំគិតថា ពាននេះគួរតែផ្តល់ឱ្យ Vinicius”៕