photo of Neymar & Mbappe
Neymar & Mbappe ស៊ុត​ម្នាក់​១​គ្រាប់​ជួយ PSG ឈ្នះ​១២​ប្រកួត​ជាប់​គ្នា

Neymar និង Mbappe បានបង្ហាញពីជ័យជំនះទៅលើគូប្រកួតរបស់ពួកគេ និងនាំឱ្យ PSG ទទួលបានជ័យជំនះលើកទី១២ក្នុងការប្រកួតទាំង១២ប្រកួតក្នុងរដូវកាលនេះ។ ជាមួយនិងជ័យជំនះមួយនេះParis St-Germain បានបំបែកកំណត់ត្រានៅតំបន់អឺរ៉ុបដែលមានអាយុកាល៥៨ឆ្នាំរបស់ Tottenham ។

photo of Ligue 1
Paris St-Germain 2-1 Lille

Paris St-Germain បន្ត​ជោគជ័យ​របស់​ខ្លួន​បន្ទាប់​ពី​យក​ឈ្នះ Lille ២-១ ក្នុង​ Ligue 1កាល​ពី​យប់​មិញ​ដែល​ជា​ការ​​ឈ្នះ​១២​ប្រកួត​ជាប់​គ្នា​ចាប់​តាំង​ពី​បើក​រដូវ​កាល។

Kylian Mbappe ជា​អ្នក​បើក​ឆាក​រក​គ្រាប់​ដំបូង ដោយ​ការ​ទាត់​កោង​ចម្ងាយ​​២២​ម៉ែត្រ ដែល​ជា​គ្រាប់​ទី​១៣​​ក្នុង​១១​ប្រកួត​នៅ​រដូវ​កាល​នេះ​របស់​គេ​។ Neymar ក៏​បាន​បន្ថែម​គ្រាប់​ទី​២​​ឲ្យ PSG មុន​ពេល Nicolas Pepe  របស់ Lille តាម​បាន​១​គ្រាប់​ដោយ​បាល់​ប៉េណាល់ទី។

 

ជ័យជម្នះ​១២​ប្រកួត​គ្នា​ចាប់​តាំង​ពី​បើក​រដូវ​កាល​នេះ​បាន​ធ្វើ​ឲ្យ​ក្លឹប​អ្នក​មាន PSG បំបែក​កំណត់ត្រា​របស់​ Spurs ធ្លាប់​ឈ្នះ​១១​ប្រកួត​កាល​ពី​រដូវ​កាល​១៩៦០-៦១។ Paris St-Germain ពេល​នេះ​កំពុង​ឈរ​លេខ​១​លើ​តារាង​ពិន្ទុ ដាច់​១១​ពិន្ទុ​ពី​ក្រុម​លេខ​២ Lille៕

បច្ចុប្បន្ននេះ ម្ចាស់ជើងឯងបារាំង Paris St-Germain គឺមាន១១ពិន្ទុរនៅពីលើ Lille ដែលឋិតនៅចំណាត់ថ្នាក់ទី២នៅកំពូលតារាង។