photo of Neymar
Neymar of Paris Saint-Germain

ក្រុមហ៊ុនសម្ភារ Nike ត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ខំអោយក្រុមហ៊ុនសម្ភារ Adidas ដក់ខ្លួនចេញពីកិច្ចព្រមព្រៀងជាមួយនឹងក្លឹប Real Madrid ដោយជួយផ្តល់ថវិកាដល់ក្លឹបដើម្បី Neymar ពី PSG ។

យ៉ោងតាមសារព័ត៌មាន De Spiegel របស់អាល្លឺម៉ង់បានអោយដឹងថា ការចរចាររវាងក្រុមហ៊ុនសម្ភារ Adidas និងប្រធានក្លឹប Real Madrid កាលពីពេលថ្មីៗនេះ បានបរាជ័យដោយ Real Madrid  ដោយកិច្ចព្រមព្រៀងថ្មីនេះក្លឹបចង់បាន 100លានផោនក្នុងមួយឆ្នាំ ។ ខណៈកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្ននេះមានរហូតដល់ឆ្នាំ 2020 និងមានតម្លៃ 40 លានអឺរ៉ូក្នុងមួយឆ្នាំប៉ុណ្នោះ ។

ប្រសិនបើក្រុមហ៊ុន Nike ពិតជាមានបំណងជួយ Real Madrid តាមទិញ Neymar មែននោះ នោះក្រុមជើងឯក Champions League មួយនេះ អាចនឹងផ្តាច់កុងត្រាជាមួយ Adidas ដោយងាកទៅចុះកុងត្រាជាមួយ Nike វិញជាមិនខាន ៕

ប្រភពពី៖ tribalfootball