photo of Steven N'Zonzi  
Steven N’Zonzi   of Sevilla Fc

អាជីពរបស់កីឡាករ Steven N’Zonzi  នៅ Sevilla ទំនងជាត្រូវបានបញ្ចប់បន្ទាប់ពីមានជម្លោះជាមួយ Eduardo Berizzo  ប៉ុន្តែការសម្រេចចិត្តរបស់ក្លឹបក្នុងការបណ្តេញគ្រូបង្វឹក អាចបញ្ចុះបញ្ចូលខ្សែបម្រើរូបនេះឱ្យស្នាក់នៅក្នុង Andalusia​ បន្តទៀត ។

កីឡាករវ័យ 29 ឆ្នាំរូបនេះមិនបានលេងចាប់តាំងពីការប្រកួតក្នុងលទ្ធផល 3-3 ជាមួយក្រុមហង្សក្រហម Liverpool នៅចុងខែវិច្ឆកា ប៉ុន្តែវាប្រហែលជាមិនក្លាយជាការលេងចុងក្រោយរបស់គាត់សម្រាប់ក្លឹបឡើយ ។

ភ្នាក់ងារម្នាក់របស់លោកបានប្រាប់លោក Footmercato ថា “ទាក់ទងទៅនឹង Sevilla យើងនឹងមើលឃើញពីការវិលត្រឡប់ទៅកាន់ក្លឹបវិញដោយសារតែការផ្លាស់ប្តូរគ្រូបង្វឹក ។

ប្រសិនបើគ្រូបង្វឹកថ្មីប្រាប់ N’Zonzi ថា គាត់គឺជាផ្នែកមួយនៃផែនការរបស់គាត់អ្វីៗទាំងអស់អាចនឹងផ្លាស់ប្តូរ។ គាត់នៅតែមានកិច្ចសន្យាជាមួយ Sevilla ដូច្នេះអ្វីៗទាំងអស់នឹងពឹងផ្អែកលើបំណងរបស់គ្រូបង្វឹកថ្មី ។ ឥឡូវនេះអ្វីៗគឺអាចទៅរួច ។

ការពិតដែលថា នេះជាឆ្នាំនៃការប្រកួត World Cup អាចលើកទឹកចិត្តដល់កីឡាករបារាំងរូបនេះឱ្យស្នាក់នៅឯកីឡដ្ឋាន Estadio Sanchez Pizjuan បើសិនជាមានហេតុការណ៍ត្រឹមត្រូវដូចដែលគាត់នឹងដឹងថាការបង្ហាញខ្លួនជាទៀងទាត់នៅ La Liga និងនៅ Champions League អាចជួយគាត់ឱ្យធ្វើជាក្រុមជម្រើសជាតិបារាំង ។

​ប្រភពពី៖ marca