ខ្សែស្លាប​ Callum Hudson-Odoi នឹង​ចាកចេញ​ពី​ក្លឹប​ Chelsea ផ្លាស់​ទៅ​កាន់​ក្លឹប​ Bayer Leverkusen ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២២/២៣។ នេះ​បើ​យោង​តាម​ Fabrizio Romano ក្នុង​ថ្ងៃ​នេះ​។

Callum Hudson-Odoi
Callum Hudson-Odoi

Odoi នឹង​ទៅ​លេង​នៅ​ Leverkusen តែ​រយៈពេល​១រដូវកាល​ប៉ុណ្ណោះ​ ហើយ​ខាង​ក្លឹប​អាល្លឺម៉ង់​នេះ​មិនមាន​លក្ខខ័ណ្ឌ​ក្នុង​ទិញ​យក​កីឡាករ​នេះ​ឡើយ​។

កីឡាករ​ខាង​លើ​នឹង​ទៅ​ធ្វើ​តេស្ត​សុខភាព​នៅ​ក្លឹប​ខាង​លើ​នៅ​ក្នុង​ថ្ងៃ​នេះ​ ក៏​ដូច​ជា​នឹង​បញ្ចប់​ឯកសារ​កុងត្រា​ផង​ដែរ​។

Odoi ជា​កីឡាករ​បណ្ដុះបណ្ដាល​ឲ្យ​ Chelsea តាំង​ពី​ក្មេង​មក​ ដោយ​គេ​បាន​មក​លេង​ក្រុម​ឈុត​ធំ​តាំងពី​រដូវកាល​ឆ្នាំ​២០១៧/១៨ ដោយ​ចូល​រួម​ប្រកួត​សរុប​ ១២៦ប្រកួត​ និង​ស៊ុត​ចូល​១៦គ្រាប់​៕