photo Of Ole Gunnar Solskjaer
លោក Ole Gunnar Solskjaer

Ole Gunnar Solskjaer ​បាន​ប្រាប់​ទៅ Paul Pogba ​កុំ​ឱ្យ​គិត​ច្រើន​ពី​ការ​រិះគន់​ពេល​ស៊ុត​ប៉េណាល់ទី​មិន​ចូល​ប្រកួត​មុន ព្រោះ​វា​គ្រាន់​តែ​ជា​អតីត​កាល​ប៉ុណ្ណោះ សំខាន់​ត្រូវ​ផ្ដោត​លើ​ការ​ប្រកួត​ល្ងាច​នេះ។

ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Crystal Palace ​នៅ​ម៉ោង​៩​យប់​នេះ ​ក្នុង​សប្ដាហ៍​ទី​៣ ​លីគ​កំពូល​អង់គ្លេស។ ក្នុង​ការ​ប្រកួត​នេះ​ដែរ ​នៅ​ទឹក​ដី Old Trafford ​ក្រុម​របស់​លោកOle ​រំពឹង​ថា​នឹង​ស្វែង​រក​បាន​៣​ពិន្ទុ​បន្ថែម ​ត្បិត​អី​ពួកគេ​កំពុង​រៀប​ចំ​ក្រុម​បាន​យ៉ាង​ល្អ​ទៅ​ហើយ។

photo of Paul Pogba
កីឡាករ Paul Pogba

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម លោក Ole ​ក៏​បាន​ប្រាប់​ទៅ Pogba ​ឱ្យ​ផ្ដោត​លើ​ការ​ប្រកួត​នេះ​ជា​រឿង​សំខាន់​ផង​ដែរ។ ​ត្រូវ​បំភ្លេច​ចោល​រឿង​អតីត​កាល​ដែល​អ្នក​រិះគន់​ចេះ​តែ​និយាយ​ត​គ្នា ​ហើយ​ត្រូវ​ផ្ដោត​លើ​ការ​ជួយ​ក្រុម​យក​៣​ពិន្ទុ​ឱ្យ​បាន​ពី​ក្រុម Crystal Palace ​។ អ្នក​ចាត់ការ​ដែល​ជា​អតីត​ខ្សែ​ប្រយុទ្ធ Man Utd ​បាន​និយាយ​ថា​៖ “អ្នក​មិន​ត្រូវ​ទៅ​អាន​រឿង​នេះ​ទេ អ្នក​មិន​ត្រូវ​តាម​ដាន​គ្រប់​រឿង​មិន​ល្អ​នេះ​ឡើយ។ អ្នក​ត្រូវ​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​បាន​ឃើញ​ពី​សមត្ថភាព​របស់​អ្នក”៕