photo of Zinedine Zidane
Zinedine Zidane Manager of Real Madrid

អតីតអ្នកចាំទីសញ្ចាតិអាល្លឺម៉ង់រូបនេះ បាននិយាយថាក្រុមយក្សនៃក្របខ័ណ្ឌ Bundesliga ក្លឹប Bayern Munich ដែលកំពុងស្វែងរកអ្នកគ្រប់គ្រងថ្មីនៅរដូវក្តៅនេះ គួរតែនាំយកលោក Zidine Zidane មកដឹកនាំវានឹងល្អប្រសើ។

Kahn ដែលជាអតីតអ្នកចាំរបស់អាល្លឺម៉ង់និងជាប្រធានក្រុម Bayern ជឿជាក់លោក Zidane នឹងក្លាយជាអ្នកជំនួសដ៏ល្អឥតខ្ចោះរបស់លោក Heynckes ប្រសិនបើគាត់សំរេចចិត្តចាកចេញពី Madrid នៅរដូវក្តៅ ។ ខណៈដែលគាត់កំពុងតែមានពាក្រស្រពិចស្រពិលផងជាមួយនឹងក្លឹបតាំងពីដើមរដូវកាលនេះ។

Kahn បាននិយាយថា “Zidane សាកសមក្នុងការដឹកនាំ Bayern Munich។ គាត់បានឈ្នះគ្រប់ពានរង្វាន់ជាមួយ Real Madrid និងអាចជួយក្រុមឱ្យឈ្នះ Champion League ជាប់ៗគ្នាផងដែរ។ គាត់ សាកសមជាមួយ Bayern Munich ណាស់៕

ប្រភពពី៖ AS