សារព័ត៌មាន Sky Sport Italia រាយការណ៍ថាខ្សែប្រយុទ្ធ Olivier Giroud របស់ Chelsea នឹងធ្វើតេស្តសុខភាពចុងសប្ដាហ៍នេះ ដើម្បីផ្ទេរចូល Inter Milan ដើម្បីធ្វើការជាមួយគ្រូចាស់របស់គេ Antonio Conte។

photo of Olivier Giroud
ខ្សែប្រយុទ្ធ Olivier Giroud របស់ Chelsea

Inter Milan បានបង្កើនសំណើរបស់ខ្លួនមកកាន់ Chelsea ជាមួយតម្លៃ៥.៥លានផោន ខណៈ​កិច្ចសន្យា​របស់​គេ​នឹង​ផុត​សុពលភាព​នៅ​រដូវ​ក្ដៅ​២០១៩នេះ​។

photo of Olivier Giroud
ខ្សែប្រយុទ្ធ Olivier Giroud

ខ្សែប្រយុទ្ធបារាំង Giroud វ័យ៣៣ឆ្នាំ បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Inter រួចហើយ ប៉ុន្តែមុននេះក្លិបនិងក្លិបនៅប្រទាំងប្រទើសត្រង់តម្លៃផ្ទេរបន្តិច។សូមរំឭកថា លោក Conte ជាអ្នកនាំយក Giroud ពី Arsenal មក Chelsea ក្នុងខែមករាឆ្នាំ២០១៨ ក្នុងតម្លៃ១៨លានផោន។

photo of Frank Lampard
លោក Frank Lampard អ្នកចាត់ការ Chelsea

លោក Frank Lampard អ្នកចាត់ការ Chelsea បច្ចុប្បន្នបានលើកឡើងថា Giroud ដែលមិនមែនជាជម្រើសទី១របស់លោក អាចចេញក្នុងខែនេះបានបើមានកិច្ចព្រមព្រៀងមួយដែលល្អសម្រាប់ទាំងអស់គ្នា៕