ខ្សែប្រយុទ្ធ Olivier Giroud សារភាពថា ខ្លួន​អាចនឹងត្រូវ​ចាកចេញ​ពីក្លឹប Chelsea ​នៅ​រដូវកាល​ទិញដូរកីឡាករបើកទ្វារ​ខែមករាខាងមុខ​នេះ។​

photo of Olivier Giroud
ខ្សែប្រយុទ្ធ Olivier Giroud

Giroud រកបាន​២គ្រាប់សម្រាប់ជម្រើសជាតិក្រុម​បារាំង​ អំឡុង​ពេល​ប្រកួត​ជម្រុះក្នុង​ក្របខណ្ឌ Euro 2020 ប៉ុន្តែ Giroud ​យល់ថា ឱកាស​ក្នុងក្រុមជម្រើស​ដំបូង​នៅ​ក្លឹប Chelsea ​ហាក់ដូចជា​មានបញ្ហា​ បន្ទាប់ពី​កីឡាករវ័យក្មេង Tammy Abraham បង្ហាញទម្រង់លេង​យ៉ាងល្អ​។

ខ្សែប្រយុទ្ធសញ្ជាតិ​អង់គ្លេស​ Tammy ​រកបាន​៨គ្រាប់​ក្នុង​ការ​បង្ហាញមុខ​សម្រាប់​ក្រុម​ Chelsea នៅ​រដូវកាល​នេះ ស្របពេល​ Giroud បានបង្ហាញមុខ​ត្រឹម​តែ១​លើក​គត់ក្នុង​ក្រុម​ជម្រើស​របស់លោក​ Frank Lampard ។

photo of​ Frank Lampard
​Frank Lampard
 ប៉ុន្តែ Giroud ប្តេជ្ញា នឹង​បន្ត​ប្រជែង​យក​កៅអី​នៅ​ក្លឹប​ Chelsea ​បើទោះបីជាដឹងថា ខ្លួនត្រូវធ្វើការ​សម្រេចចិត្ត​នៅ​ខែមករា​នេះក៏ដោយ។​ Giroud បាន​និយាយថា “​ខ្ញុំនឹង​ប្រជែង​យក​កៅអីក្នុងក្រុមជម្រើសរបស់​ Chelsea ។ គ្រូបង្វឹក​ដឹងរឿងនេះ។ ហើយ​យើងនឹង​ធ្វើ​ការ​សម្រេចចិត្ត​នៅ​ខែមករា​”។

អតីតកីឡាករក្លឹប Arsenal រូបនេះបន្តថា ខ្លួ​នមិន​ខ្លាចនឹងការ​ផ្ទេរ​ចេញ​នោះទេ៕