ខ្សែប្រយុទ្ធ Ousmane Dembele របស់ក្លិប Barcelona  ត្រូវបានរាយការណ៍ថា គេយល់ព្រមចូលរួមជាមួយ Paris Saint Germain ដោយគ្មានតម្លៃខ្លួន នៅរដូវក្តៅខាងមុខ។

Ousmane Dembele
Ousmane Dembele

ជាការពិតណាស់ Dembele សល់កុងត្រាប្រមាណជា ៦ខែទៀតប៉ុណ្ណោះ នៅកីឡាដ្នាន Camp Nou ហើយខាងក្លិបពុំទាន់មានដំណឹងថាត្រូវបន្តកុងត្រាឲ្យគេ ឬអត់ នៅឡើយទេ។

ហេតុដូច្នេះហើយទើប Dembele អាចមានឱកាសទៅស្វែងរកទ្រនំថ្មី ដោយគ្មានតម្លៃខ្លួន នៅពេលចប់រដូវកាលនេះ។

បើយោងទៅតាមសារកាសែត AS បានចុះផ្សាយថា Dembele បានយល់ព្រមចូលរួមជាមួយ PSG ហើយ នៅរដូវក្តៅខាងមុខនេះហើយ ក៏ប៉ុន្តែយ៉ាងណាមិញ Barca បែរជាចង់មានលក្ខខណ្ឌ ព្យាយាមតាមចងជើង Dembele ឲ្យនៅ Camp Nou វិញ ស្របពេលដែល Dembele​ មិនទាន់យល់ព្រមជាផ្លូវការក្នុងការផ្ទេរទៅកីឡដ្ឋាន Parc des Princes៕