photo of Mesut Ozil
Mesut Ozil of Arsenal

ក្រុមកាំភ្លើងធំ Arsenal មានភាពជិតស្និទ្ធក្នុងការធានារ យកអនាគតរបស់កីឡាករ Mesut Ozil ទៅជាកិច្ចសន្យាថ្មី ដ៏ថ្លៃមួយដែលនឹងធ្វើឱ្យកីឡាករសញ្ចាតិអាល្លឺម៉ង់រូបនេះ ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់បំផុតនៅក្នុងក្រុម។

សារព័ត៌មាន Bild របស់អាល្លឺម៉ង់បានអោយដឹងថា Ozil បានយល់ព្រមពង្រីកការស្នាក់នៅរបស់គាត់នៅឯ Emirates ដោយការប្តេជ្ញាចំពោះកិច្ចសន្យាថ្មី 3 ឆ្នាំកន្លះ ដែលមានតម្លៃ 350,000 ផោនក្នុងមួយសប្តាហ៍ ។ Arsenal បានបដិសេធថាកិច្ចព្រមព្រៀងនេះ មិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ ប៉ុន្តែរបាយការណ៏បានអោយដឹងថា កិច្ចព្រមព្រៀងនឹងជិតមកដល់ហើយ។

Arsenal បានចុះហត្ថលេខាជាមួយ Henrikh Mkhitaryan ពីក្រុម Manchester United និង Pierre Emerick Aubameyang ពីក្រុម Borussia Dortmund រួចទៅហើយប៉ុន្តែ  Ozil នឹងអាចចាក់ចេញពីក្លឹបដោយឥតគិតថ្លៃ នៅរដូវក្តៅនេះប្រសិនជាគាត់មិនចុះកិច្ចសន្យាថ្មីជាមួយ Arsenal ប៉ុន្តែលោក Arsene Wenger បាននិយាយដោយមានក្នុងទំនុកចិត្ត បន្ទាប់ពីគាត់បានចរចាថ្មីៗនេះ ជាមួយតំណាងរបស់ Ozil ។

ប្រភពពី៖​ independent