photo of Mesut Ozil And Aaron Ramsey
Mesut Ozil And Aaron Ramsey

ខ្សែបម្រើកណ្តាលរបស់ Arsenal កីឡាករ Mesut Ozil និង Aaron Ramsey នឹងត្រូវអវត្តមានក្នុងការប្រកួតជើងទី2 វគ្គ32ក្រុម Europa League នារាត្រីថ្ងៃព្រហស្បតិ៍ ជាមួយក្រុម Osterunds FK យប់នេះ ។

លោក Arsene Wenger បានប្រើប្រាស់កម្លាំងសំខាន់ទាំងអស់កាលឈ្នះក្រុមស៊ុយអែត 3ទល់នឹង0 នៅជើងទី1 តែនៅយប់នេះលោករំពឹងនឹងប្រើសមាសភាពយុវជនច្រើនជាងនៅ Emirates ។

គ្រូបង្វឹកសញ្ចាតិបារាំងរូបនេះ​ បានអោយដឹងថា Ozil មានអាការៈមិនស្រួលខ្លួន ស្របពេល Ramsey ទើបធូរស្រាលពីបញ្ហាក្រលៀន។ គាត់ថា ចង់ដាក់ Ozil លេងដែរ តែរូបគេទើបងើបពីឈឺ កាលថ្ងៃចន្ទ និង អង្គារ។

Ramsey ទើបតែធូរស្រាលពីរបួសក្រលៀនមិនអាចចូលលេងនៅយប់នេះមែន តែរូបនេះគេនឹងមានឈ្មោះក្នុងវគ្គផ្ដាច់ព្រ័ត្រ EFL Cup ប៉ះ Manchester City នៅថ្ងៃអាទិត្យ ទី25 កុម្ភៈ ខាងមុខ៕

ប្រភពពី៖ bbc