ក្លឹប Barcelona បាន​ចុះ​កុងត្រា​ជា​ផ្លូវការ​នាំ​ចូល​ ខ្សែ​បម្រើ​ប្រយុទ្ធ​ Pablo Torre ដែល​មាន​វ័យ​ទើប​១៩ឆ្នាំ​ ពី​ក្លឹប​ Racing Santander នៅ​ក្នុង​ថ្ងៃ​នេះ​។

Pablo Torre
Pablo Torre

Barca បាន​ចុះ​កុងត្រា​ជា​មួយ​កីឡាករ​ខាង​លើ​ដោយ​មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ ដោយ​ដាក់​តម្លៃ​ផ្ដាច់​កុងត្រា​ប្រមាណ​ ១០៥លាន​ដុល្លារ​ ដោយ​មក​នៅ​ក្នុង​ក្រុម​បម្រុង​គឺ​ Barcelona B។

បើ​តាម​យោង​តាម​កំពូល​អ្នក​សារព័ត៌មាន​ Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ Barca ចំណាយ​ប្រមាណ​២៦លាន​ដុល្លារ​ ដើម្បី​​ចុះ​កុងត្រា​ជា​មួយ​ Pablo ៕