ខ្សែប្រយុទ្ធ Paco Alcacer បានសារភាពត្រង់ថា ខ្លួនពិតជាសប្បាយចិត្តណាស់ដែរបានចាកចេញពីក្លឹប Barcelona ទៅចូលរួមជាមួយ Borussia Dortmund ទោះបីក្នុងលក្ខណខ្ចីជើងក៏ដោយ សម្ខាត់ឱ្យតែបានចាកចេញ។

Paco Alcacer
Paco Alcacer

គ្រាន់តែ Alcacer ចាកចេញពី ត្រឹមតែរយៈពេល 81នាទីប៉ុណ្នោះក្នុងក្របខ័ណ្ឌ Bundesliga ខ្សែប្រយុទ្ធសញ្ចាតិអេស្ប៉ាញរូបនេះ រកបាន6 គ្រាប់។  ប្រសិនបើរូបគាត់បន្តលេងដូចនេះរហូតដល់ចប់រដូវកាល គាត់ប្រហែលអាច់រកគ្រាប់បាល់បាន 186 គ្រាប់ឯណ្នោះ ប៉ុន្តែវាមិនអាចទៅរួចទេ។

Alcacer បាន​ចាក​ចេញ​ពី Valencia មក​ចូល​រួម​ជាមួយ Barcelona កាល​ពី​ឆ្នាំ 2016។ ក្នុង​អំឡុង​ពេល​ជាង 2ឆ្នាំ​នៅ​ក្លឹប កីឡាករ​លេង​បាន​ត្រឹម 50ប្រកួត ភាគ​ច្រើន​ជា​កីឡាករ​បម្រុង និង​ស៊ុត​ចូល​បាន 15គ្រាប់។

Alcacer បាននិយាយថា៖ «ខ្ញុំបានសម្រេចចិត្តចាកចេញពី Barce ហើយទៅនៅកន្លែងផ្សេងទៀតក្នុងគោលបំណងដើម្បីស្វែងរកពេលវេលានិងលេងដោយវិជ្ជាជីវៈផ្ទាល់ខ្លួន។ នៅក្នុងទីក្រុងបាសេឡូណាវាពិតជាលំបាកណាស់សម្រាប់ខ្ញុំក្នុងលេងនឹងជាប់ជម្រើសដំបូង ព្រោះមានកីឡាករល្អៗជាខ្ញុំមិនតិចដែរដូចជា Messi, Luis Suárez និង Coutinho»

បន្តទៀតថា៖ «ដោយគិតពីរឿងនេះទើប ខ្ញុំសម្រេចចិត្តចាកចេញ។ ឥឡូវនេះ ខ្ញុមពិតជាសប្បាយចិត្តណាស់ចំពោះការសម្រេចចិត្តបែបនេះ។ ចាប់តាំងពីថ្ងៃដំបូងដែលខ្ញុំបានមកដល់ (នៅប្រទេសអាល្លឺម៉ង់) អ្នកលេងទាំងអស់នៅក្នុងក្រុមគោរពស្រឡាញ់ខ្ញុំ នឹងប្រឹងប្រែងជួយខ្ញុំខ្លាំងណាស់»

ប្រភព៖ By433